(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៦០៤គ្រឿង រកឃើញល្មើសច្បាប់៦៧០គ្រឿង (ម៉ូតូ៧៧%) អប់រំ២០១គ្រឿង និងផាកពិន័យ៤០៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,០៤១គ្រឿង, អប់រំ៨៣គ្រឿង និងផាកពិន័យ២៧១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៩,១៣១គ្រឿង រកឃើញយានយន្តល្មើស១៨,៥០២គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ៦,៣៤២គ្រឿង និងផាកពិន័យ១២,១៦០គ្រឿង៕