Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook របស់ Fresh News កើនដល់៣លានហើយ ខណៈបណ្តាញទូរទស្សន៍កំពុងផ្សាយព័ត៌មានថ្មីៗគ្របដណ្តប់ទូទាំងប្រទេស (Video inside)

27-04-2019 17:47

(ភ្នំពេញ)៖ នៅពេលនេះចំនួនអ្នកគាំទ្រ និងតាមដានព័ត៌មានថ្មីៗនៅលើបណ្តាញទំនាក់ទំនង Facebook របស់អង្គភាពព័ត៌មាន Fresh News បានកើនឡើងដល់ចំនួន ៣លាននាក់ហើយ ខណៈបណ្តាញទូរទស្សន៍ព័ត៌មានរបស់ខ្លួនបាននឹងកំពុងផ្សព្វផ្សាយគ្របដណ្តប់ទូទាំងប្រទេស ដោយផ្សាយព័ត៌មានថ្មីៗចុងក្រោយរៀងរាល់មួយម៉ោងម្តង និងពេញ២៤ម៉ោង។

បណ្តាញចែកចាយ Facebook ផ្លូវការរបស់ Fresh News មានចំនួន៣៖ Fresh News, Fresh News TV, Fresh News International និង YouTube។

Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ទូរស័ព្ទត្រឹមតែមួយនាទី ប៉ុណ្ណោះទៅកាន់អ្នកប្រើប្រាស់បណ្តាញព័ត៌មានទាំងអស់របស់ Fresh News ទាំងលើ iOS និង Android។

អ្វីដែលពិសេសនោះទៀត បងប្អូនប្រជាពលរដ្ឋអាចទស្សនាដោយសេរីទាំងនៅលើទូរស័ព្ទ និងនៅតាមគេហដ្ឋានរបស់បងប្អូននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំង២៥ រាជធានី-ខេត្ត ដោយមិនចាំបាច់ត្រូវការមាន Internet ឡើយ។ ទូរទស្សន៍ និងវិទ្យុ Fresh News ផ្សាយព័ត៌មានពេញ២៤ម៉ោងទៅកាន់​ Channel ទាំងអស់រួមមាន៖

១៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស
២៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ​ Smart TV
៣៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ App Fresh News
៤៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Website
៥៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Facebook
៦៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ YouTube
៧៖ វិទ្យុព័ត៌មាន Fresh News ផ្សាយតាមរយៈ App, Website.
៨៖ សារព័ត៌មាន Fresh News ផ្សាយចេញជា៣ភាសា, ខ្មែរ អង់គ្លេស ចិន

* ការផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីកម្សាន្តនានារបស់ Fresh News គឺផ្សាយចេញព្រមៗគ្នាគ្រប់ប្រព័ន្ធតែម្ដង៕