(ភ្នំពេញ)៖ គណៈគ្រប់គ្រងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ លោកសាស្រ្តាចារ្យ ងួន ស្តេចភក្តី សាកលវិទ្យាធិការរង នៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញទៅទទួលពានរង្វាន់ «អ្នកដឹកនាំវ័យក្មេង ចូលរួមការងារសង្គមពិភពលោក» ពីប្រទេសនេប៉ាល់ ព្រមទាំងចូលរួមកិច្ចប្រជុំយុវជនសាកលប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយសភាយុវជនសាកលនៅប្រទេសនេប៉ាល់។
លោកសាស្រ្តាចារ្យ ងួន ស្តេចភក្តី បានអោយដឹងថាពានរង្វាន់ «អ្នកដឹកនាំវ័យក្មេង ចូលរួមការងារសង្គមពិភពលោក» នេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលនៃប្រទេសនេប៉ាល់ក្នុងគោលបំណងចំនួន៦ចំនុចរួមមាន៖
១- លើកទឹកចិត្តយុវជនដើម្បីអនុវត្តន៍តាមរយៈការសិក្សា ប្តូរគំនិតគ្នាដើម្បីសម្រេចការអភិវឌ្ឍន៍គោលដៅ
២- ដើម្បីចែករំលែកនិងរុករកគំនិតថ្មីៗ ភាពជាអ្នកដឹកនាំរបស់យុវជន
៣- ដើម្បីលើកទឹកចិត្តថ្នាក់ដឹងនាំនិងយុវជនជាច្រើនទៀត មកពីជុំវិញពិភពលោកហើយទទួលស្គាល់ នៅការប្រឹក្សាដែលបានផ្តល់តម្លៃចំពោះគំនិតឆ្នៃប្រឌិតរបស់មនុស្ស
៤- ដើម្បីផ្តល់រង្វាន់ដល់យុវជន និងលើកទឹកចិត្តចំពោះការចូលរួមនិងសកម្មភាពដើម្បីសម្រេចនៅគោលដៅតាមរយៈការចែករំលែកចំណេះដឹង
៥- ពួកយើងអាចចែករំលែកនិងរុករកនៅគំនិតប្លែកៗនៃសន្តិភាពនិងប្រជាធិបតេយ្យ និងទី៦-ដើម្បីលើកទឹកចឹត្តភាពជាសហគ្រិន។
គួរបញ្ជាក់ផងដែរថាពាន់រង្វាន់លំដាប់ពិភពលោកនេះ ត្រូវបានប្រគល់អោយយុវជនដេលមានស្នាដៃ ចំណេះដឹង នឹងការចូលរួមក្នុងកិច្ចការសង្គមចំនួន៤៩ប្រទេសផ្សេងៗគ្នា ក្នុងនោះកម្ពុជាយើងជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានយុវជនឆ្នើមទទួលពានរង្វាន់នេះផងដែរ៕