(សៀមរាប)៖ សណ្ឋាគារសុខា ត្រូវបានទទួលស្គាល់ជាសណ្ឋាគារដ៏ប្រណីត និងធំជាងគេនៅកម្ពុជា ជាងនេះទៅទៀត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ បានប្រកាស អំពីការបើកដំណើរការឡើងវិញនូវ «Irish Pub» ស្ថិតនៅក្នុងសណ្ឋាគារ សុខាអង្គរ (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ) ដើម្បីផ្តល់នូវសេវាកម្មបន្ថែមជូនអតិថិជនសម្រាប់ការកម្សាន្ត ការជួបជុំគ្នា និងទទួលយកនូវបទពិសោធន៍បែបអៀឡង់ពិតៗ ដែលខុសប្លែកពីផាប់ផ្សេងៗ ។
ការបើកដំណើរការនូវ Irish Pub នេះផងដែរ គឺធ្វើឡើងបន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបើកសម្ពោធ ក្លឹបរាត្រីមួយឈ្មោះ «Wave Club» ដែលមានទីតាំងស្ថិតនៅជាន់ទី១៨ នៃសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះនៅក្នុងរាជធានីភ្នំពេញ ។
មានទីតាំងនៅក្នុងសណ្ឋាគារ សុខាអង្គរ ដែលស្ថិតនៅចំកណ្តាលក្រុងសៀមរាប Irish Pub មានទីកន្លែងអង្គុយធំទូលាយអាចទទួលភ្ញៀវបានរហូតដល់៩៥នាក់ នឹងបើកដំណើការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង0៣៖00រសៀល រហូតដល់ម៉ោង ១១៖00យប់។ ការរចនានិងការតុបតែង របស់Pub ត្រូវបានធ្វើឡើងតាមបែបអៀកឡង់ពិតៗ ដោយមានលាយកម្រាលថ្មម៉ាប, ឈើប្រណីត និងឈុតកៅអី ពណ៌បៃតងដែលបង្ហាញឲ្យឃើញពីភាពទាក់ទាញនៃ Pub ទាំងមូល ដែលមានតែមួយគត់ក្នុងខេត្តសៀមរាប ។
លើសពីនោះ Irish Pub បម្រើជូននូវមុខម្ហូប ដែលមានរសជាតិដើម ពីប្រទេសអៀកឡង់ ស្រាបៀរ និងវិស្គីមានគុណភាពខ្ពស់ ព្រមទាំងផ្តល់ជូនតម្លៃសមរម្យ សម្រាប់អតិថិជនផងដែរ ។
លោក ហង្ស វណ្ណះ នាយកចាត់ការទូទៅស្តីទី បានថ្លែងថា «យើងខ្ញុំពិតជាមានក្តីសោមន្សរីករាយក្រៃលែង ចំពោះការបើកដំណើរការឡើងវិញ នៃIrish Pub មួយនេះគឺជាកន្លែងកម្សាន្តថ្មី នៅសណ្ឋាគារ សុខាអង្គរ ហើយយើងខ្ញុំជឿជាក់ថាអតិថិជន នឹងទទួលបាននូវភាពរីករាយជាមួយបទពិសោធន៍ពី Irish Pub ដែលមានតែមួយគត់ក្នុងខេត្តសៀមរាប ។ Pup ក៏មានផ្តល់ជូននៅកម្មវិធីពិសេស «ទិញ១ថែម១» ជារៀងរាល់ថ្ងៃផងដែរ ចាប់ពីម៉ោង ៣៖០០ ដល់ម៉ោង ៦៖០០ ល្ងាច ។
ជាការពិតណាស់ Irish Pub ជាកន្លែងតែមួយគត់ក្នុងខេត្តសៀមរាប ដែលមានការតុបតែងសក្តិសមសម្រាប់អតិថិជនក្នុងស្រុក និងជនបរទេសដែលនៅកម្ពុជា ដើម្បីជាការ ជួបជុំមិត្តភ័ក្តិ ការប្រារព្ធពិធីផ្សេងៗ ឬក៏អតិថិជនអាចចំណាយពេលវេលាខ្លះដើម្បីខ្លួនឯង។ ទន្ទឹមនឹងនេះដែរ Irish Pub មានរៀបចំកម្មវិធីប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តជាច្រើនដើម្បីកំដរ អារម្មណ៍លោកអ្នកពីការនឿយហត់៕