Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណសម្តេចម៉ែ ដែលបានផ្ញើព្រះរាជសារលិខិតអបអរ ក្នុងឱកាសទទួលបានគោរមងារជា «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង

27-04-2019 08:22

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើព្រះរាជសារលិខិតអបអរសាទរសម្តេច បន្ទាប់ពីទទួលបានគោរមងារជា «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយ ជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិតអង្គសម្តេចម៉ែជាអង្គម្ចាស់ ដែលទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរ ចំពោះទូលព្រះបង្គំជាខ្ញុំ និងភរិយា រួមទាំងគ្រួសារ ក្នុងឱកាសដ៏ថ្លៃថ្លាដែលទូលព្រះបង្គំ ជាខ្ញុំមានមហាកិត្តិយសទទួលគោរមងារ «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩»៕

សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖