(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដែលបានផ្ញើព្រះរាជសារអបអរសាទរសម្តេចតេជោ បន្ទាប់ពីទទួលបាន គោរមងារជា «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមេសានេះ។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយ ជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិត ព្រះករុណាថ្លៃវិសេស ដែលទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរ ចំពោះទូលព្រះបង្គំជាខ្ញុំ និងភរិយា រួមទាំងគ្រួសារ ក្នុងឱកាសដ៏ថ្លៃថ្លាដែលទូលព្រះបង្គំ ជាខ្ញុំមានមហាកិត្តិយសទទួលគោរមងារ «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩»៕
សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖