(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតទទួល ជួបជាមួយជាមួយគណៈប្រតិភូខេត្តឡៅនិញ ដែលដឹកនាំដោយលោក ឈីវ ហ្វាចេន លេខាបក្សកុម្មុយនីស្ត ខេត្តឡាវនីញ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៦ មេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម លោកស្រី ម៉ែន សំអន បានស្វាគមន៍ចំពោះគណប្រតិភូខេត្ត ឡាវ នីញ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី បាននឹងកំពុងចូលរួមកិច្ចប្រជុំផ្លូវ១ ខ្សែក្រវាត់១ ដែលមានសមាជិកចូលរួមជាង ១០០ប្រទេស នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោកស្រីបានបន្តទៀតថា កន្លងមករាជរដ្ឋាភិបាល កម្ពុជាតែងគាំទ្រដល់ការវិនិយោគរបស់ចិន ហើយគោលនយោបាយ ខ្សែក្រវ៉ាត់១ ផ្លូវ១ របស់ចិន ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ។
ជាមួយគ្នានេះដែរ លោក ឈីន ហ្វាចេន ក៏បានថ្លែងអំណរគុណចំពោះលោកស្រី ម៉ែន សំអន ដែលបានគាំទ្រចំពោះខេត្តឡាវនីញ។ លោកបានបន្តទៀតថា ខេត្តឡាវនីញ និងខេត្តព្រះសីហនុ គឺជាខេត្តដែលបានចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ហើយបច្ចុប្បន្នបាន និងកំពុងបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅទីនោះ។ ចំណែកឯរាល់ការវិនិយោគរបស់ខេត្តឡាវនីញ គឺបានបង្កើតឱកាសការងារយ៉ាងច្រើនជូនប្រជាពលរ ដ្ឋនៅខេត្តព្រះសីហនុ ។
លោកស្រីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានសំណូមពរឲ្យលោក ឈីន ហ្វាចេន បន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត លើវិស័យអប់រំ និងវិស័យសុខាភិបាល ជាពិសេសសូមជួយដល់ខេត្តស្វាយរៀង ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
ជាទីបញ្ចប់ លោកស្រីក៏បានថ្លែងអំណរគុណដល់ លោក ស៉ី ជីនពីង ក៏ដូចជាគណប្រតិភូនា ដែលដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈការបញ្ជូនអ្នក វិនិយោគិនល្អៗរបស់ប្រទេសចិនមកកាន់កម្ពុជា៕