មន្ទីរទេសចរណ៍ខេត្តប៉ៃលិន សហការជាមួយក្រសួងសង្គមកិច្ច បើកសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្រជនពិការភាព តាមរយៈលើកកម្ពស់លើកំណើនការងារ ក្នុងវិស័យទេសចរណ៍»
26-04-2019 20:26
(ប៉ៃលិន)៖ មន្ទីរទេសចរណ៍ខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បើកសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្រជនពិការភាព តាមរយៈលើកកម្ពស់លើកំណើនការងារ ក្នុងវិស័យទេសចរណ៍»។ សិក្ខាសាលានេះ រៀបចំធ្វើឡើងនៅសាលប្រជុំប៊ែមប៊ូ ខេត្តប៉ៃលិន។
សិក្ខាសាលា ខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងលោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍន៍សេវាពិការភាព នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច៕