(ភ្នំពេញ)៖ អស់ទាស់បន្ទាប់ពីបានបង្ហាញខ្លួននៅទីក្រុងសៀងហៃ ប្រទេសចិនរួចមក OPPO Reno បានចាប់ផ្តើមសម្រុកទៅកាន់ទីផ្សារអ៊ឺរ៉ុបមុនគេ ដោយវាបានបង្ហាញខ្លួនជាផ្លូវការនៅទីក្រុង Zurich ប្រទេសស្វីស កាលពីម្សិលមិញ។

ដោយទទួលបានការគាំទ្រខ្លាំងពីក្រុមអ្នកគាំទ្រនៅតំបន់អ៊ឺរ៉ុប ជាពិសេសពីក្រុមអ្នកជំនាញថតរូប ឬ Professional Photographers ព្រោះនៅតំបន់អ៊ឺរ៉ុបសំបូរទៅដោយអ្នកស្រឡាញ់រូបភាព សំបូរទៅដោយអ្នកជំនាញថតរូបល្បីៗ ដោយវាសំអាងទៅលើលក្ខណៈសម្បត្តិពិសេសនៃការបំពាក់នូវបច្ចេកវិទ្យា 10X Hybrid Zoom ដោយវាអាចធ្វើការ Zoom កាន់តែជិតថតរូបកាន់តែច្បាស់ គុណភាពកាន់កាន់តែល្អឥតខ្ចោះ ហើយ OPPO Reno អាចនឹងត្រូវគេប្រសិទ្ធនាមឲ្យថាជាជំនួយការថតរូបដ៏ល្អសម្រាប់អ្នកជំនាញថតរូបល្បីៗលើសកលលោកថែមទៀតផង។

ព្រោះបច្ចេកវិទ្យា 10X Hybrid Zoom របស់ OPPO Reno អាចថតរូបបានឆ្ងាយ និងច្បាស់ដោយកាមេរ៉ារបស់វាបានសហការជាមួយនឹងក្រុមហ៊ុន Sony ក្នុងទំហំ 48MP IMX586 ដែលបង្ករភាពងាយស្រួលដល់ការចាប់យករូបភាពពេលយប់ ប្រកបដោយវិជ្ជាជីវៈ មិនតែប៉ុណ្ណោះបច្ចេកវិទ្យា 10X Hybrid Zoom របស់ Reno ក៏អាចប្រើប្រាស់ក្នុងការថតវីដេអូកម្រិត 4K UHD បានរហូតដល់ទៅចំនួន 60fps ផងដែរ។

ដោយវាមានពីរពណ៌ គឺ Ocean Green និង Jet Black ហើយវាកំពុងតែអង្រួនបេះដូងអ្នកចូលរួមក្នុងទីក្រុង Zurich ហួសពីការរំពឹងទុករបស់ខ្លួនជាពិសេសនៅលើបច្ចេកវិទ្យា10X Hybrid Zoom នេះតែម្តង។

សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនដែលតែងតែព្យាយាមយ៉ាងយកចិត្តទុកដាក់បង្កើតគំនិតច្នៃប្រឌិតថ្មីៗ យ៉ាងម៉ត់ចត់បំផុត ក្នុងការរចនាម៉ូឌែលទូរស័ព្ទនីមួយៗ ជាពិសេស គឺការបង្កើតម៉ូឌែល OPPO Reno នេះឡើង ក្នុងលក្ខណៈជាប្រភេទទូរស័ព្ទដែលមានអេក្រង់លាតសន្ធឹងធំល្វឹងល្វើយស្ទើតែ100% វាស្ទើតែគ្មានគែម និងមិនមានចន្លោះឆកណាមួយឡើយ វាថែមទាំងមានកាមេរ៉ាភ្លោះស្ថិតនៅចំកណ្តាល រាងបញ្ឈរចុះក្រោម និងមានកាមេរ៉ាមុខផុសចេញពីតួខ្លួនមានរាងដូចជាស្នែងសត្វរមាស ដែលភាគច្រើនពាក្យ Reno នេះត្រូវបានគេប្រដូចទៅនឹងពាក្យ Rhino (សត្វរមាស)ដូច្នោះដែរ ។

ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ សួរថាតើ OPPO Reno នឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍យើងដែរឬទេ? មានដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង ប្រទេសកម្ពុជាយើងឬអត់? បើគ្រាន់តែមើលពីសមត្ថភាពរបស់វាត្រួសៗ ស្មើនឹងសមត្ថភាពកាមេរ៉ាធំៗទៅហើយនោះ ចុះតម្លៃមិនកប់ក្តោងហើយលោកព្រះ បើអីញ្ជឹងមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាជាបន្តទៀត ...៕