Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចម៉ែ ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគោរមងារជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង

26-04-2019 17:54

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទទួលបានគោរមងារជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

ក្នុងព្រះរាជសារលិខិតសម្តេចម៉ែ បានមានព្រះរាជបន្ទូលថា «ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រសើរខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ឧត្តុង្គឧត្តម ជាអគ្គមគ្គុទេសក៏ដ៏ប៉ិនប្រសព្វ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ»

សូមអានសារលិខិតរបស់សម្តេចម៉ែទាំងស្រុង៖