(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៨១១គ្រឿង រកឃើញល្មើសច្បាប់១,០៦៩គ្រឿង (ម៉ូតូ៣២%) អប់រំ៣៤៤គ្រឿង និងផាកពិន័យ៧២៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន២,៤៥៨គ្រឿង, អប់រំ២២៨គ្រឿង និងផាកពិន័យ៥៦៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៤,៥២៧គ្រឿង រកឃើញយានយន្តល្មើស១៧,៨៩៥គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ៦,១៤១គ្រឿង និងផាកពិន័យ១១,៧៥៤គ្រឿង៕