Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើម្បីសុខភាព និងអនាគតភ្លឺថ្លា សូមបដិសេធថ្នាំញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមេសា៖ បង្ក្រាប២៩ករណី ឃាត់ខ្លួន៦៦នាក់

26-04-2019 17:41

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៩ករណី ក្នុងនោះមានករណីប្រើប្រាស់១២ករណី និងជួញដូរ១៧ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៦៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២,៤២៤ករណី ឃាត់មនុស្ស៥,១៦៨នាក់ (ស្រី៤១៤នាក់) ក្នុងនោះមានជនបរទេស១២១នាក់ផងដែរ៕