(កំពង់ចាម)៖ ថវិកាបេឡាមរណសង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនមួយគ្រួសារ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ស្ថិតនៅ ភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ពិធីប្រគល់ថវិកានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលពង្រឹង ស្រុកស្ទឹងត្រង់។
ក្នុងពិធីនេះក៏មានការចូលរួមពី លោកស្រី ប៊ុន កន្ថា អភិបាលរងស្រុកស្ទឹងត្រង់, លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក និងសមាជិក សមាជិកាពាក់ពន្ធ័ទាំងអស់ ក្នុងស្រុកស្ទឹងត្រង់។
ថវិកា បេឡាមរណសង្គ្រោះ ចំនួន៤លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ម៉ាន់ តេង អាយុ៦៣ឆ្នាំ (មុខសញ្ញាពិការ) អត្តលេខ៖ HA94000446 ភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលអ្នកទទួលបណ្ដាំត្រូវជាប្រពន្ធ៕