Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បើកប្រតិបត្តិការ ចុះបង្ក្រាបយានដ្ឋានតម្លើង និងតរថយន្តមួយកន្លែង នៅខណ្ឌឬស្សីកែវ ឃាត់បានរថយន្ត ៣គ្រឿង

26-04-2019 16:23

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ បានចុះព័ទ្ធយានដ្ឋានតម្លើង និងតរថយន្តមួយកន្លែង នៅខណ្ឌឬស្សីកែវ ដោយឃាត់បានរថយន្ត ៣គ្រឿងចង្កូតឆ្វេង ដែលកំពុងតម្លើង។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា រថយន្តទាំងនេះមាន ឆ្នាំផលិតពី 2004 ម៉ាក Lexus RX 330 ហើយយើងបានស្ទូចដឹកយកមករក្សាទុកក្នុងឃ្លាំង រង់ចាំចំណាត់ការបន្តទៀត។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ អំពាវនាវឲ្យយានដ្ឋាន ដែលធ្វើសកម្មភាពយកបំណែក ឬគ្រឿងបន្លាស់មកតជារថយន្ដទេសចរណ៍ និងយានដ្ឋានដែលយកគ្រឿងបន្លាស់ មកតម្លើងជារថយន្ដដឹកចង្កូតស្ដាំខុសច្បាប់ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ និងសូមអំពាវនាវដល់សាធារណជន មុននឹងទិញរថយន្តត្រូវពិនិត្យរមើលឲ្យច្បាស់ក្រែងលោប៉ះចំរថយន្តកាត់ តដែលមិនមានសុវត្ថភាពប្រើប្រាស់៕