(ភ្នំពេញ)៖ រួសរាន់ឡើងលំនៅដ្ឋាន ដែលប្រកបដោយផាសុកភាព ពោរពេញដោយសុភមង្គល ទីតាំងដ៏ល្អសម្រាប់បើកអាជីវកម្មផ្ទាល់ខ្លួន ដែលបំពេញបាននូវរាល់តម្រូវការ ក៏ដូចជាភាពងាយស្រួលដល់អតិថិជនរបស់ បុរី រិទ្ធិ បានចាប់ផ្តើមបើកលក់គម្រោងថ្មីមួយទៀតហើយ។
អតិថិជនអាចកក់ត្រឹមតែ ១,០០០ដុល្លារតែប៉ុណ្ណោះ និងអាចជ្រើរើសយកទីតាំង និងប្រភេទលំនៅដ្ឋានណាមួយ ដែលពេញចិត្តបានភ្លាមៗ ព្រមជាមួយតម្លៃយ៉ាងពិសេស និងការផ្តល់ជូនយ៉ាងអស្ចារ្យបន្ថែមទៀត។
លោកអ្នកអាចបង្វែរការចាប់អារម្មណ៍មកកាន់ បុរី រិទ្ធិ ដែលជាទីតាំងដ៏ល្អក្នុងការរស់នៅ នៃមនុស្សសម័យថ្មីនាពេលបច្ចុប្បន្ន។ បុរី រិទ្ធិ សូមស្វាគមន៍ជាមួយគម្រោងថ្មី តាមបណ្តោយផ្លូវ៥៩៨ បត់ចូលប្រហែល៥០ម៉ែត្រ ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលនឹងផ្តល់ជូនគម្រោងលក់ផ្ទះ៤ប្រភេទ មានដូចជា៖ ផ្ទះល្វែងអាជីវកម្ម (Shop House), វីឡាកូនកាត់ Link Villa) , វីឡាភ្លោះ (Twin Villa), វីឡា ឃ្វីន (Queen) ។
កាន់តែប្រណិត និងកាន់តែជាទីចាប់អារម្មណ៍របស់លោកអ្នក ដែលកំពុងតែស្វែងរកលំនៅដ្ឋានប្រកបដោយភាពរឹងមាំ ប្រណីតភាព ឧត្តមភាព ក្នុងការរស់នៅស្ថិតក្នុងទីតាំងដ៏មានសក្តានុពល ផ្តល់នូវទំនុកចិត្ត សុវត្ថិភាព ផាសុកភាព និងកាន់តែស្រួលក្នុងការរស់នៅនោះ គឺឋិតនៅគម្រោងថ្មីនៃ បុរី រិទ្ធិ។ ឱកាសដ៏ល្អសម្រាប់អតិថិជនទាំងអស់ បានមកដល់នារដូវកាលថ្មីនេះ ជាមួយគម្រោងថ្មីនៃ បុរី រិទ្ធិ ដែលនឹងចាប់ផ្តើមបើកដំណើរការលក់ ក្នុងពេលឆាប់ៗនេះ រួមទាំងការផ្តល់ជូនពិសេសរហូតដល់ ៧ភាគរយ ក្នុងការលក់នៃទីតាំងថ្មីដ៏មានសក្តានុពលមួយនេះ ។
កុំឱ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឱ្យសោះ ជាពិសេសសម្រាប់អ្នកទិញដើម្បីវិនិយោគ សូមលោកអ្នកអញ្ជើញមកចូលរួមទស្សនា និងប្រឹក្សាផ្ទាល់នៅការិយាល័យលក់ ក្នុងថ្ងៃប្រារព្ធពិធីបើកលក់ជាផ្លូវការ នាថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០១៩នេះ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច នៅទីស្នាក់ការ បុរី រិទ្ធិ ច្រកទ្វារចូល A10 សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬអាចសាកសួរព័ត៌មានលំអិតតាមរយៈទូរស័ព្ទលេខ៖ 012 333 955 / 016 333 955 / 071 333 99 55។
សូមកុំខកខានឱ្យសោះជាមួយគម្រោងថ្មីនៃ បុរី រិទ្ធិ ព្រោះចំនួននៃការផ្តល់ជូនមានកំណត់ ជាមួយតម្លៃពិសេស និងមានការបញ្ចុះតម្លៃកាន់តែពិសេសបន្ថែមទៀត សម្រាប់អតិថិជនដែលអញ្ជើញចូលរួមក្នុងថ្ងៃបើកលក់ជាផ្លូវការដោយផ្ទាល់៕