(កោះកុង)៖ លោកបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ និងលោកបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានធ្វើបទបង្ហាញសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី «សវនកម្ម និងស្តង់ដារសវកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា» នៅខេត្តកោះកុង។
លោកបណ្ឌិត អ៊ុក សារាវុធ បានថ្លែងថា សិក្ខាសាលានាពេលនេះ មានគោលបំណងចូលរួមជំរុញ និងបង្កើតសមត្ថភាព ដល់មន្ត្រីអង្គភាពរងសវនកម្ម បង្កើតជំនឿចិត្ត លើកការងាររបស់សវនកម្មជាតិពីសំណាក់សាធារណៈជនជាតិ-អន្តរជាតិ លើកការត្រួតពិនិត្យការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុ សាធារណរបស់រាជរដ្ឋាភិបាល។
លោកបណ្ឌិតបានបន្តថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសាធារណៈ ឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ ហើយមានភារកិច្ចត្រួតពិនិត្យផ្តល់យោបល់ កែតម្រូវលើរាល់កំហុសឆ្គងរបស់ អង្គភាពរងសវនកម្ម និងធ្វើរបាយការណ៍លទ្ធផលការងាររបស់ខ្លួនជូនអង្គការនីតិបញ្ញតិ្តពោល គឺរដ្ឋសភានឹងព្រឹទ្ធសភា។
អាជ្ញាធរសវកម្មជាតិជាស្ថាប័នសវកម្មកំពូលមួយដែលមិនអាចខ្វះបាន ក្នុងប្រទេសនីតិរដ្ឋហេតុដូចនេះ ហើយអង្គភាពស្ថាប័ន មន្ទីរជំនាញចំណុះ រដ្ឋបាលខេត្តកោះកុងទាំងអស់ ចាំបាច់ត្រូវសហការណ៍សាមគ្គីជាមួយអាជ្ញាធរសវកម្មជាតិឱ្យបានល្អ ដើម្បីពង្រីកការគ្រប់គ្រង់ហិរញ្ញវត្ថុ ការកាត់បន្ថយកំហុសឆ្គង និងការកេងបន្លំថវិកា សំដៅការជំរុញការអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក ព្រហ្ម វិចិត្រសុភ័ណ្ឌ បានបង្ហាញស្តីពីច្បាប់សវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ពីតួនាទីសមត្ថកិច្ច និងនីតិវិធីនៃការធ្វើសវនកម្មផ្អែកលើកចំណុច៤សំខាន់ៗរួមមានទី១៖ សវតាស្ថាប័ន អាជ្ញាធរសវនកម្មជាតិ, ទី២៖ ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា, ទី៣៖ ខ្លឹមសារនៃច្បាប់សវនកម្ម និងទី៤៖ ស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធចំណុះខេត្តកោះកុង៕