Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សសាលា នៅខេត្តបន្ទាយមានជ័យ ២៦នាក់ ពុលចំណីអាហារ បណ្តាលឲ្យក្អួតចង្អោរ និងចុកពោះ ត្រូវបញ្ជូនទៅព្យាបាលភ្លាមៗ

26-04-2019 14:24

(បន្ទាយមានជ័យ)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ មានសិស្សានុសិស្សចំនួន ២៦នាក់ ក្នុងនោះស្រី ១២នាក់ សិក្សានៅសាលាអូរអំបិល ខេត្តបន្ទាយមានជ័យ បានពុលចំណីអាហារ ដោយមានអាការៈក្អួតចង្អោរ និងចុកពោះ ត្រូវបញ្ជូនទៅព្យាបាលនៅគ្លីនិក «បានសុខ»៕