(ភ្នំពេញ)៖ ក្រុមហ៊ុន Campura សហការជាមួយ Cisco Systems, Inc ដែលជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេនៅលើពិភពលោ លើវិស័យបច្ចេកវិទ្យា បានរួមគ្នាបង្ហាញនូវចំណេះដឹងថ្មីៗផ្នែកបច្ចេកវិទ្យានៅកម្ពុជា ស្តីពី «Software-Defined Networking with Cisco ACI & Created Powerful Cloud-Managed IT with Cisco Meraki» ដើម្បីទទួលបាននូវឱកាសជោគជ័យ នៃការធ្វើវិនិយោគ។
ការបង្ហាញនូវចំណេះដឹងបច្ចេកវិទ្យាថ្មីៗនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នាអគារខេម៉ា មហាវិថី ព្រះនរោត្តម ដោយមានការចូលរួមពីសំណាក់អតិថិជនដែលមកពីគ្រប់ស្ថាប័នយ៉ាងច្រើនកុះករ។
លោកស្រី ស៊ឹម ស្រីទូច ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Campuraបានឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគុណប្រយោជន៍ នៃចំណេះដឹងបច្ចេកវិទ្យារបស់ផលិតផល Cisco Application Centric Infrastructure (ACI) & Cisco Meraki ឱ្យកាន់តែទូលំទូលាយជូនដល់សាធារណជន ហើយ Cisco ក៏មានការបញេ្ចញលក់ផលិតផល ថ្មីៗជាបន្តបន្ទាប់ ដើម្បីបំពេញនូវរាល់តំរូវការរបស់អតិថិជនផងដែរ។
ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Campura រូបនេះ ក៏បានបានថ្លែងអំណរគុណទៅដល់អតិថិជន ដែលបានចូលរួមក្នុងសិក្ខាសាលានេះ និងតែងតែគាំទ្រនូវរាល់សេវាកម្មរបស់ក្រុមហ៊ុន Campura នាពេលកន្លងមក។
ទន្ទឹមនោះ លោក ដួង ដុល្លា Systems Engineer តំណាងក្រុមហ៊ុន Cisco Systems, Inc. បានលើកឡើងថា មនុស្សជាច្រើនពឹងផ្អែកលើបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ហើយវាជាគ្រឹះមួយនៃសេដ្ឋកិច្ច និង សំខាន់សម្រាប់គាំទ្រដល់អាជីវកម្មរបស់ពួកគេ។
លោកក៏បានបន្តទៀតថា ផ្នែកមួយដ៏សំខាន់នៃសិក្ខាសាលានេះ គឺបានបង្ហាញពីអត្ថប្រយោជន៍របស់ Cisco ACI Solution ដែលជាផលិតផល ប្រើបច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងប្រពន្ធ័ Network បានល្អជាងគេ ហើយវិនិយោគិនទាំងអស់ នឹងមានប្រៀបលើដៃគូររបស់ខ្លួន ព្រមទាំងឈានមុខគេ ដោយសារតែការផ្តល់នូវសេវាកម្មយ៉ាងឆាប់រហ័ស ព្រមទាំងគុណភាពខ្ពស់របស់ Cisco ជាពិសេស Cisco តែងតែព្យាយាមរិះរកបច្ចេកវិជ្ជាថ្មីៗ ដើម្បីធ្វើយ៉ាងណាអាចជួយសំរួលដល់តំរូវការផ្នែកពាណិជ្ជកម្មពីសំណាក់អតិថិជនពីគ្រប់ស្ថាប័ន។
ចំណែក លោក ភុំម៉ា ប៊ុនសុំ អនុប្រធានផ្នែក Pre-sales Enterprise របស់ក្រុមហ៊ុន Campura ក៏បានលើកទ្បើងបន្ថែម នូវផលិតផលរបស់ Cisco Meraki ដែលតែងតែផ្តល់នូវបចេ្ចកវិទ្យាថ្មីៗ និងឈានមុខគេបំផុតនៅលើទីផ្សារ ហើយផលិតផលនេះជួយ សម្រួលក្នុងស្ថាប័នរបស់អតិថិជន និង ផ្តល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពយ៉ាងឆាប់រហ័សនាពេលអនាគត។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះអតិថិជនដែលបានអព្ជើាញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីនេះ ដោយអតិថិជននិងទទួលបាននូវចំនេះដឹងក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានណែនាំក្នុងការស្វែងយល់ពីរបៀបប្រើប្រាស់ ដែលជាដំណោះស្រាយដ៏ល្អបំផុត នឹងជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើន៕