(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន ដោយពិនិត្យរបៀបវារៈចំនួន៥។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
របៀបវារៈទាំង៥នោះរួមមាន៖
១៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងបង់ក្លាដេសស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ ។ (យោងលិខិតលេខ ៣៤៥ លស.កបច ចុះថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា)
២៖ ការពិនិត្យសំណើសុំអនុម័ត នូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ។ (យោងលិខិតលេខ ៣៤៦ លស.កបច ចុះថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា)
៣៖ ការពិនិត្យសំណើសុំអនុម័ត នូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងតួកគី ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ។ (យោងលិខិតលេខ ៣៤៧ លស.កបច ចុះថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០១៩ របស់រាជរដ្ឋា ភិបាលកម្ពុជា)
៤៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ។
(យោងលិខិតលេខ ៣៤៨ លស.កបច ចុះថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០១៩ របស់រាជរដ្ឋា ភិបាលកម្ពុជា)
៥៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សី និងផ្តៅ។ (យោងលិខិតលេខ ៣៤៩ លស.កបច ចុះថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា)៕