Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ២ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជន នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

25-04-2019 19:00

(កំពង់ចាម)៖ ផ្ទះដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ២ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលចូលនិវត្តន៍ និងបាត់បង់សមត្ថភាព។

ពិធីប្រគល់ និងទទួលផ្ទះដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានសមាគមខេត្ត។ ក្នុងនោះក៏មានការចូលរួមពីលោក ឡូញ សារ៉ូ អភិបាលរងស្រុក តំណាងលោកប្រធានកិត្តិយស ស.អ.ក ស្រុកព្រៃឈរ លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក និងសមាជិកសមាជិកាពាក់ព័ន្ធ។

គ្រួសារដែលទទួលបានផ្ទះនេះ រួមមានទី១៖ លោក ទូច គឹមយ៉េន មុខសញ្ញា និវត្តជន អត្តលេខ RB 12000518 នៅភូមិព្រៃក្រឡៅ ឃុំព្រះពាំងព្រះ និងទី២៖លោកស្រី ឈិន វណ្ណា មុខសញ្ញា គ្រួសារបាត់បង់សមត្ថភាព អត្តលេខ IA 01000995 នៅភូមិខ្វិតធំ ឃុំខ្វិត៕