(ភ្នំពេញ)៖ គ្រាន់តែថ្ងៃដំបូងនៃការចាប់ផ្តើមចាក់បញ្ចាំងខ្សែភាពយន្ត Marvel‘s Avenger Endgame ភ្លាមគេសង្កេតឃើញមានក្រុមយុវវ័យ រាប់រយនាក់បានមកតម្រង់ជួរចាំមើលកុនរឿង Avengers ផង និងចោមរោមមើលទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដ៏ថ្មីស្រឡាងផង ប្រកបដោយភាពទាក់ទាញ និងស្រស់ស្អាតខ្លាំងណាស់។

ព្រឹត្តិការណ៍ដ៏កក្រើក និងភ្ញាក់ផ្អើលនៅពេលនេះ បានកើតឡើងបន្ទាប់ពី Page ផ្លូវការរបស់ OPPO នៅកម្ពុជាបាន Posted នូវនីតិវិធីចូលរួម លេងហ្គេមសប្បាយៗ សម្រាប់ Fan OPPO និង Fan Avengers ដូចជា៖ Shared Posted របស់ Page OPPO នឹងមានឱកាសឈ្នះសំបុត្រកុន Avengers និងអាចឈ្នះរង្វាន់ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ទុកជាអនុស្សារីយ៍នៃប្រវត្តិសាស្ត្ររឿង Avenger Endgame ផងដែរ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ នៅរោងកុន Major Cineplex ទីតាំង Aeon Mall Phnom Penh និង Major Cineplex ទីតាំង Aeon Mall Sen Sok ចាប់ពីម៉ោង៩៖០០ព្រឹក ដល់ម៉ោង៩៖០០យប់ ដែលអ្នកណាៗ ក៏ប្រាថ្នាចង់បានឱកាសបែបនេះដែរ។

ពួកគេមានការភ្ញាក់ផ្អើលខ្លាំង ដោយមិននឹកស្មានថាទូរស័ព្ទ OPPO Avengers បានបង្ហាញខ្លួនឡើង ចំថ្ងៃបញ្ចាំងរឿង Avengers បែបនេះឡើយ ទាំងប្រអប់ទូរស័ព្ទ និងរូបរាងពិតរបស់វាគឺថាកប់តែម្តងមើលទៅឡើងHigh។ ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដែលបានដាក់តាំងក្នុងទូកញ្ចក់នៃស្តង់ទាំងពីរទីតាំងនោះ គឺបានទាក់ទាញ Fan យ៉ាងច្រើនឱ្យមានការចាប់អារម្មណ៍ និងបានសួរនាំពីតម្លៃរបស់វា ព្រមទាំងសមត្ថភាពរបស់វាគ្រប់ៗគ្នា មិនតែប៉ុណ្ណោះ Fan ខ្លះបានសួរថាពេលណាទើបអាច Pre-Orderបានថែមទៀតផង ដែលទាំងអស់នេះ អាចបញ្ជាក់ឱ្យឃើញថា OPPO លេងមួយក្បាច់ ជាមួយ Major ឡើងផ្អើលរបស់គេមែន សូម្បីតែអ្នកផ្សេងក៏ពិបាកទប់អារម្មណ៍ជាមួយ នឹងរូបរាងដ៏ទាក់ទាញរបស់វាដែរ។

OPPO ត្រឹមតែបង្ហាញរូបរាងខាងក្រៅ ឡើងផ្អើលប៉ុណ្ណឹងហើយ ចុះទម្រាំតែសមត្ថភាពខាងក្នុងរបស់វាដែលបានប្រៀបធៀបទៅនឹងកម្លាំង Hero ទាំង៦ទៀត ថាតើវាអស្ចារ្យប៉ុណ្ណាទៅលោកអើយ។ តោះទ្រាំមិនបានទេគ្នាយើងអើយទៅកាន់ផ្សារ Aeon1 និង Aeon2 អីឡូវនេះទាំងអស់គ្នា ដើម្បីមើលមានឱកាសឈ្នះសំបុត្រកុន និងឈ្នះទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ទោះមិនជាមិនសំណាង ក៏បានថតរូបជាប់វាដែរ៕

ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់ Link https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX