(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី-ខេត្ត ដោយសម្រេចកែសម្រួលម៉ោងសិក្សារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាពិសេសកុមារតូចៗ នៅរដូវប្រាំង ដែលមានអាកាសធាតុក្តៅខ្លាំង។

ក្រសួងអប់រំសម្រេចកែប្រែម៉ោងសិក្សា ដោយពេលព្រឹក ចូលរៀននៅម៉ោង៧៖០០នាទី ចេញម៉ោង១០៖៣០នាទី និងពេលរសៀល ចូលរៀនម៉ោង១៖៣០នាទីរសៀល ចេញម៉ោង៥៖០០នាទីល្ងាច ដែលការកែសម្រួលនេះ អនុវត្តន៍រហូតដល់ផុតរដូវក្តៅ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖