(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក វ៉ាន់ សែនវិសុទ្អ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នពេញ បានចេញដីការបង្គាប់ឲ្យខ្លួន ម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេងហ៊ួត ដែលមានឈ្មោះ សេង សុភ័ក្រ ពីបទ «រំលោភលើទំនុកចិត្ត» ដាក់ពន្ធនាគាតរាជធានីភ្នំពេញ ( PJ ) រង់ចាំការជំនុំជម្រះជាក្រោយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំណេញ បានចោទប្រកាន់ លើម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត ដែលមានឈ្មោះ សេង សុភ័ក្រ ពីបទ «រំលោភលើទំនុកចិត្ត»។
សូមបញ្ជាក់ថា សមត្ថកិច្ចនគបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត ហើយម្ចាស់ឃ្លាំងនេះមានឈ្មោះ សេង សុភ័ក្រ មកដល់តុលាការ ហើយដើម្បីប្រគល់ខ្លួនឲ្យតំណាងអយ្យការបើកការសាកសួ និងចោទប្រកានតាមផ្លូវច្បាប់ មុនសំណុំរឿងនេះ ត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួដើម្បីសម្រេច។
ម្ចាស់ឃ្លាំងលក់រថយន្តយីហោសេងហ៊ួត ប៉ុន្តែមាឈ្មោះ សេង សុភ័ក្រ បានជួលរថយន្តពីការាស់ផ្សេងៗ យកមកបង់រំលួសដល់អតិថិជនដោយហេតុថា មានពាក់ព័ន្ធលើករណីរំលោភសេចក្តីទុកចិត្ត ដែលកំពុងតែផ្ទុះការតវ៉ា ពីអ្នករងគ្រោះមានចំនួន រហូតដល់ ១០០ជាងនាក់ ទើបពួកគាត់បានប្រទះឃើញលោក សេង សុភ័ក្រ នាំប្រពន្ធមកចូលហាងហូបស៊ុប យ៉ាងព្រងើយ នាំឲ្យបង្កការភ្ញាក់ផ្អើល ទាំងកណ្ដាលថ្ងៃនៅលើផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖១០ថ្ងៃត្រង់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅហាង ម៉ា ស្ទ័រស៊ូគីស៊ុប ទល់មុខប៉េអឹមផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក សេង សុភ័ក្រ មានការ៉ាស់លក់ និងបង់រំលួសរថយន្តមានយីហោ (សេង ហ៊ួត) ដែលមានទីតាំងផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានបង់រំលួសរថយន្ត សេរីទំនើបគ្រប់ប្រភេទ ជូនជនរងគ្រោះ សុទ្ធតែរថយន្តជួលពីការ៉ាស់ផ្សេងៗ មកបង់រំលួសជូនពួកគាត់ ផ្អែកទៅលើថា ឡានដាច់ GPS សូមម្ចាស់រថយន្តដែលបង់រំលួសយកត GPS ជាថ្មី នៅការ៉ាស់របស់គាត់។
ពេលជនរងគ្រោះ យកមកដល់ការ៉ាស់ គាត់បានបើករថយន្តទៅត GPS បាត់ជាបន្តបន្ទាប់ជាច្រើនគ្រឿង រហូតមកដល់សព្វថ្ងៃនេះ។ ជនរងគ្រោះបានបន្តទៀតថា គាត់ក៏ត្រូវលោក សេង សុភ័ក្រ ឆរបោកដែរ ដោយគាត់បានយករថយន្តព្រុសរបស់គាត់ មកដូរសេរីយកហាយឡែនឌឺ ដោយថែមលុយហើយចាំពីទៅបីថ្ងៃ ទើបមកដល់បាត់រហូតមកដល់ថ្ងៃនេះ។
ក្រោយពីប្រទះឃើញលោក សេង សុភ័ក្រ និងភរិយានៅហាង ម៉ាស្ទ័រ ស៊ូគីស៊ុប មួយកន្លែង ក៏បានតេហៅគ្នា ដែលជាជនរងគ្រោះទាំងអស់ មកឡោមព័ទ្ធហាងហើយអញ្ជើញលោក សេង សុភ័ក្រ មកក្រសួងមហាផ្ទៃដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់តែម្តង៕