Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៥ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៨៣៧គ្រឿង និងផាកពិន័យ៥១៣គ្រឿង

25-04-2019 18:06

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៤០០គ្រឿង រកឃើញល្មើសច្បាប់៨៣៧គ្រឿង (ម៉ូតូ៣៩%) អប់រំ៣២៤គ្រឿង និងផាកពិន័យ៥១៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន២,៩១៥គ្រឿង, អប់រំ២៤៤គ្រឿង និងផាកពិន័យ៤៧៤គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧៩,១២៧គ្រឿង រកឃើញយានយន្តល្មើស១៧,០៥៨គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ៥,៨១៧គ្រឿង និងផាកពិន័យ១១,២៤១គ្រឿង៕