(ភ្នំពេញ)៖ សល់១ថ្ងៃទៀតតែប៉ុណ្ណោះ ពោលនៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០១៩នេះ កម្ពុជានឹងរៀបចំពិព័រណ៌អចលនទ្រព្យ សម្រាប់ឆ្នាំ២០១៩ ជាមួយនឹងទំហំនៃការតាំងបង្ហាញ កាន់តែធំសម្បើម និងកាន់តែគួរឲ្យចាប់អារម្មណ៍ជាងលើកមុនៗ។
ព្រឹត្តិការណ៍ក្នុងឆ្នាំនេះជាវេទិកាសិក្ខាសាលាអប់រំ ស្តីពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងដំណើរការរយៈពេល២ថ្ងៃ ដោយមានការចូលរួម ពីអ្នកជំនាញប្រចាំកម្ពុជាចំនួន២៥នាក់រួមមាន៖
១៖ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃ ក្រុមហ៊ុនអចលនទ្រព្យ CPL, ២៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនលវត្ថុកម្ពុជា, ៣៖ លោក Takashi Eguchi នាយកក្រុមហ៊ុន Creed Asia Cambodia, ៤៖ លោក Michel Verdy នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ARISTO, ៥៖ លោក Tyrone Siren នាយកក្រុមហ៊ុន Pearl Bay Consulting, ៦៖ លោក Robert Martin អ្នកដំណាងមកពី Levara Resort ប្រទេស Grenada, ៧៖ លោក John Meyer មេធាវីរបស់ក្រុមហ៊ុន Foster Global មកមកសហរដ្ឋអាមេរិច, ៨៖ លោក James Hall មកពី ANZ Immigration របស់ប្រទេសអូស្ត្រាលី, ៩៖ អ្នកនាង Doris Han អ្នកប្រឹក្សាផ្នែកច្បាប់របស់ក្រុមហ៊ុន Sithisak Law Office Sithisak, ១០៖ លោក ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន Re-Edge Architecture, ១១៖ លោក សាន ច័ន្ទឬទ្ធី ដៃគូក្រុមហ៊ុន HKA & Partners, ១២៖ លោក ស៊ិន សុជាតិ ប្រធានក្រុមហ៊ុន Group Four Architects & Engineers, ១៣៖ លោក Haijun Zeng ប្រធានក្រុមហ៊ុន Tings & Associates, ១៤៖ លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia, ១៥៖ លោក Ari Syngeniotis នាយកគ្រប់គ្រង Capital Partners, ១៦៖ លោក Peng Ponna (William) ជំនួយការព្រឹទ្ធបុរស និងជាគ្រូនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត, ១៧៖ លោក Robert Khath នាយកប្រតិបត្តិសាលាអចលនទ្រព្យនៅកម្ពុជា, ១៨៖ អ្នកនាង Ivy Toh នាយករងផ្នែកកុមារនៅសាលាអន្តរជាតិ SCIA, ១៩៖ លោក Wayne Wang សហស្ថាបនិករបស់ក្រុមហ៊ុន Lumiarch Global, ២០៖ លោក Baron Wang នាយករងផ្នែកគ្រប់គ្រងទូទៅ Yuetai International Group, ២១៖ លោក Eric Chan នាយករង និងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Overseas Investment & Immigration Service Centre (OIISC), ២២៖ លោក Weimin Cai ពិធីករទូរទ្ទស្សន៍ CCTV, ២៣៖ លោក Greg Bryant នាយកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Business Development China, ២៤៖ លោក John Meyer មេធាវីក្រុមហ៊ុន Foster Global នៅសហរដ្ឋអាមេរិច និង
២៥. លោក Douglas Seabrooke នាយកក្រុមហ៊ុន Blackriver Capital Investments។
វេទិការនេះ មានអ្នកជំនាញនីមួយៗ នឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗ ជុំវិញភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជា ពិសេសការណែនាំ សម្រាប់ដល់វិនិយោគិនថ្មីថ្មោងឲ្យបានយល់ដឹង ទិដ្ឋភាពផ្លូវច្បាប់ នៃការវិនិយោគកម្មសិទ្ធិស្រប់ច្បាប់នៅកម្ពុជា ព្រមទាំងសក្តានុពលនៃ តំបន់វិនិយោគសំខាន់ៗ ក៏ដូចជាឱកាសវិនិយោគនៅក្រៅប្រទេស។
ពិព័រណ៍ឆ្នាំនេះ មានការចូលរួមតាំងបង្ហាញរហូតជិត១០០គម្រោងរួមមាន៖ ខុនដូ, បុរី, ដីឡូតិ៍, ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ, ក្រុមហ៊ុនរថយន្ត, សាលារៀនអន្តរជា, ក្រុមហ៊ុនសម្ភារៈកីឡា, អាហារ, ភេសជ្ជៈ និងការកំសាន្តជាដើម៕