Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ សហការជាមួយធនាគារវឌ្ឍនៈ ចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត

25-04-2019 15:08

(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ( Dai-ichi Life Cambodia PLC) បានសហការគ្នាជាមួយធនាគារវឌ្ឍនៈ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។ ការសហការគ្នារវាងក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ ជាមួយធនាគារវឌ្ឍនៈនេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ Rosewood ភ្នំពេញ។

ធនាគារវឌ្ឍនៈ ជាធនាគារពាណិជ្ជឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានអតិថិជនជាច្រើននៅទូទាំងប្រទេស។ កិច្ចព្រមព្រៀងនៅលើសេវាធានារ៉ាប់រងនេះ អនុញ្ញាតឱ្យផលិតផលធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក នឹងត្រូវបានណែនាំដល់អតិថិជនរបស់ ធនាគារវឌ្ឍនៈ តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ធនាគារផងដែរ។ អតិថិជនរបស់ ធនាគារវឌ្ឍនៈ នឹងទទួលបានអត្ថប្រយោជន៍ ពីអ្នកជំនាញខាងរៀបចំផែនការហិរញ្ញវត្ថុ ដែលជាបុគ្គលិករបស់ក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. ដែលមានទីតាំងស្ថិតនៅសាខាធនាគារវឌ្ឍនៈ។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. និងធនាគារ វឌ្ឍនៈ នឹងបន្តគាំទ្រការអភិវឌ្ឍរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើនការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការធ្វើផែនការហិរញ្ញវត្ថុ រយៈពេលវែង និងការធ្វើឱ្យមានសន្តិភាពដល់ប្រជាជនកម្ពុជា នៅពេលពួកគេកសាងអនាគតហិរញ្ញវត្ថុ៕