(ភ្នំពេញ)៖ បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ៦A ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេស ដោយមានការបញ្ចុះថ្លៃ ៣,០០០ដុល្លារ សម្រាប់ការកក់ប្រភេទវីឡាឃ្វីន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៩ មិនត្រឹមតែប៉ុណ្ណោះ និងមានការចាប់រង្វាន់បន្ថែមយក ទូរទស្សន៍ ម៉ាស៊ីនបោកគក់ និងទូរសព្ទ័ដៃទំនើប iPhone XS max ថែមទៀតផង។ ការដូរលើកទឹកចិត្តបន្ថែមរបស់ បុរី ឌឹផ្លរ៉ានេះ និងធ្វើការតាំងពិព័រណ៍នៅអគារកោះពេជ្រ នាថ្ងៃទី២៦ ដល់ ២៧ ខែមេសា ឆ្នាំ២០១៩។

អតិថិជនគ្រាន់តែធ្វើការកក់មុនត្រឹមតែ ៥,០០០ដុល្លារ និងបង់រាល់ខែចំនួន ៧០៧ដុល្លារក្នុងមួយខែ រយៈពេល២០ឆ្នាំ នឹងទទួលបានផ្ទះ ប្រភេទវីឡាកូនកាត់-LH1 មួយដ៏ស្រស់ស្អាត។ ជាមួយគ្នានេះក្រុមហ៊ុនក៏មានសហការជាមួយធនាគារ ដើម្បីងាយស្រួលក្នុងការបង់រំលស់ផងដែរ ដូចជា ធនាគារ កាថេ RHB CIMB និងធនាគារផ្សេងៗទៀត។
ក្រៅពីប្រូម៉ូសិនពិសេសមិនធ្លាប់មាននេះ គម្រោង បុរី ឌឹ ផ្លរ៉ា ក៏មានកាដូបន្ថែម ដូចជា ទូរតាំងទូរទស្សន៍ ទូរតាំងសម្ភារៈ ម៉ាស៊ីនបឺតផ្សែង និងទូរចង្ក្រានបាយលើ-ក្រោម ដែរផ្តល់ភាពងាយស្រួល និងបន្ថែមភាពស្រស់ស្អាតគេហដ្ឋានលោកអ្នកមួយកម្រិតទៀត។

គម្រោង បុរី ឌឹ ផ្លរ៉ា មានប្រភេទផ្ទះដូចជា វីឡាឃ្វីន (Queen Villa) វីឡាភ្លោះ (Twin-Villa) វីឡាកូនកាត់ (Link-House) ហ្សបហោស៍ (Shop House) ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ២០០ហិចតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណបថ្មីជ្រោយចង្វារ ដែលរួមមាន សួនសត្វសាហារី សណ្ឋាគារលំដាប់ផ្តាយប្រាំ ស្តាតមរតកតេជោថ្មី និងគម្រោងអភិឌ្ឍន៍ផ្សេងៗ ជាច្រើនទៀត។

បុរី ឌឹ ផ្លរ៉ា ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែង របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅស្ថាន តាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និង អឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខក្នុងវីឡាគ្រប់ប្រភេទវីឡា និងផ្ទះល្វែងអាជីវកម្ម។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/087 366 886 វ៉េបសាយ: www.boreytheflora.com, ហ្វេសប៊ុក: www.facebook.com/boreytheflora
Log in or sign up to view See posts, photos and more on Facebook៕