Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមបើកបរដោយប្រុងប្រយ័ត្ន! ស្លាប់៣នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៤ ខែមេសាម្សិលមិញ

25-04-2019 06:52

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល២នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្តតូច៥គ្រឿង និងរថយន្តធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង និងកត្តាយាន។

សូមបញ្ជាក់ថា រយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៣៥១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៧៦នាក់ របួសធ្ងន់៣៨៧នាក់ និងរបួសស្រាល១៧៩នាក់៕