(ភ្នំពេញ)៖ ការជ្រើសប្រើប្រាស់ផលិតផល ដែលទទួលបានវិញ្ញាបនបត្រ ISO គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ដោយសារគុណភាពនៃផលិតផលនោះ ត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ។
វិញ្ញាបនបត្រ ISO ត្រូវបានប្រគល់ទៅឲ្យផលិតផលទាំងនោះ ដែលផលិតដោយផ្ដោតលើគុណភាពជាចម្បង និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្បឿង ជីប ម៉ុង ទទួលបាន ISO 9001:2015 និងទុយោ ជីប ម៉ុង ក៏ទទួលបាន ISO 9001:2015 ពីស្ថាប័នស្តង់ដារអន្តរជាតិ Guidance Independent Certifications Ltd. ដែលមានមូលដ្ឋាននៅប្រទេសស្វីស ដោយសារគ្រប់ដំណាក់កាលនៃការផលិត គឺមានការគ្រប់គ្រងច្បាស់លាស់។
វត្ថុធាតុដើមទាំងអស់ សុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យគុណភាពដោយបន្ទប់ពិសោធន៍របស់ក្រុមហ៊ុន។ ទាំងក្បឿង និងទុយោ ជីប ម៉ុង គឺផលិតដោយម៉ាស៊ីនដ៏ទំនើប ដែលដំណើរការដោយស្វ័យប្រវត្តិ។
អ្នកផលិតក្បឿង និងទុយោ មានជំនាញច្បាស់លាស់ ដោយទទួលបានការបណ្ដុះបណ្ដាលពីអ្នកផលិតក្បឿង និងទុយោមកពីប្រទេសអ៊ីតាលី។
ដោយសារការផលិតស្របតាមបទដ្ឋានស្ដង់ដារបែបនេះ ក្បឿង និងទុយោ ជីប ម៉ុង បានទទួលវិញ្ញាបនបត្រ ISO ដើម្បីផ្ដល់ទំនុកចិត្តបន្ថែមមួយកម្រិតទៀតអំពីគុណភាព ជូនដល់អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់៕