(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១៧ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ចំនួន ៣៣នាក់ (ស្រី២នាក់)។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១០ករណី ឃាត់ខ្លួន១៨នាក់ (ស្រី២នាក់) និងប្រើប្រាស់៧ករណី ឃាត់ខ្លួន១៥នាក់ ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុប ២៣៧១ករណី ដោយឃាត់មនុស្សចំនួន ៥០៥៦នាក់ (ស្រី៤០៩នាក់) (ជនបរទេស១២១នាក់ ស្រី២៨នាក់ មាន៧សញ្ជាតិ)៕