(ភ្នំពេញ)៖ នាពេលថ្មីៗនេះ មានវីដេអូស្ប៉តពាណិជ្ជកម្មមួយ ដែលមានចំណងជើងថា «តស៊ូដើម្បីកេរដំណែល» ដែលផលិតដោយក្រុមហ៊ុនជីធម្មជាតិជប៉ុន សញ្ញាផែនដី។
នៅក្នុងវីដេអូនេះ គេចាប់អារម្មណ៍ទៅលើអ្នកប្រដាល់កំពុងល្បីរន្ទឺមួយរូប ក្នុងប្រទេសកម្ពុជា គឺកីឡាករ ឡៅ ចន្ទ្រា បានបង្ហាញអំពីខ្សែជីវិតអ្នកស្នងក្បាច់គុនប្រដាល់ខ្មែរបុរាណ ។ រីឯខ្សែជីវិតមួយទៀត គឺខ្សែជីវិតកសិករ ដែលស្នងដីកេរដំណែលរបស់គ្រួសារ។
វីដេអូនេះ ទទួលបានការចាប់អារម្មណ៍ ពីសាធារណជនជាច្រើន ដោយបានចូលរួមបញ្ចេញមតិផ្សេងគ្នាតែន័យរួម គឺ ពេញចិត្តនូវគំនិត ដែលបណ្តុះឲ្យយើងយល់ច្បាស់អំពីថា កេរដំណែល របស់គ្រួសារ ក៏ដូចជាកេរដំណែលដូនតា យើងថា មានតម្លៃប៉ុណ្ណា។
ដើម្បីឲ្យកាន់តែច្បាស់ លោកអគ្គនាយកក្រុមហ៊ុនជីធម្មជាតិ ជប៉ុន សញ្ញាផែនដី ក៏បានបកស្រាយលម្អិតថា «ក្រៅពីវប្បធម៌ និងសិល្បៈយ៉ាងសម្បូរបែបដ៏ល្អផូរផង់ កម្ពុជានូវមានគុន បុរាណដែលល្បីរន្ទឺថា ល្អប្លែកពីប្រទេសដទៃ ជាពិសេស ដែនដីសុវណ្ណភូមិ ដែលមានអំណោយផលផ្នែកកសិកម្ម និងពោរពេញទៅដោយសម្បត្តិធម្មជាតិនានា»។
ចំពោះសារដ៏សំខាន់ ក្នុងវីដេអូនេះ មានគោលបំណងចង់ផ្សព្វផ្សាយ ដើម្បីឲ្យបងប្អូនប្រជាជនខ្មែរទាំងអស់ បានយល់អំពីអត្ថន័យ និងតម្លៃដែលមិនអាច កាត់ថ្លៃបានចំពោះអ្វី ដែលហៅថា កេរដំណែល ដែលបានបន្សល់ពីដូនតារាប់សិបជំនាន់។
ដូច្នេះ យើងជាកូនចៅ ដែលជាអ្នកស្នង ត្រូវពង្រឹងជំហរ ដើម្បីជម្នះឧបសគ្គ ព្រោះវាជាកត្តព្វកិច្ចរបស់អ្នកស្នង ដើម្បីរក្សាឲ្យបានគង់វង្សសម្រាប់ជំនាន់ក្រោយជាអ្នកបន្ត។ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូស្បត របស់ក្រុមហ៊ុនជីធម្មជាតិ សញ្ញាផែនដី៖
នេះគឺជាចំណាប់អារម្មណ៍ផ្ទាល់របស់ លោកអគ្គនាយកក្រុមហ៊ុនជីម្មជាតិ ជប៉ុន សញ្ញាផែនដី៖ ក្នុងនាមខ្ញុំបាទ ជាជនជាតិខ្មែរម្នាក់ ខ្ញុំពិតជាមោទនភាពខ្លាំងណាស់ សម្រាប់ការបង្កើតវីដេអូ «តស៊ូដើម្បីកេរដំណែល» មួយនេះឡើង ដែលមានការចូលរួមសម្ដែងយ៉ាងល្អ របស់កីឡាករប្រដាល់ ឡៅ ចន្រ្ទា ដែលបានបង្ហាញរួមមកហើយ តាមរយៈវីដេអូឯកសារ «ម្ចាស់កេរ» ៖