(ពោធិ៍សាត់)៖ សហគមន៍ទេសចរណ៍កំពង់លួង មានទីតាំងស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជារមណីយដ្ឋានមួយលាតសន្ធឹងនៅលើផ្ទៃទឹក ប៉ុន្តែមិនសូវទទួលបានការទាក់ទាញប៉ុន្មានទេនារដូវប្រាំងនេះ ពីព្រោះទឹកទន្លេមានសភាពរាក់ ហើយកករទៀតផង ម្យ៉ាងនៅម្ដុំឃុំកំពង់លួងនោះ ក៏ពោរពេញទៅដោយសំរាមកប់ក្នុងដី និងរាយប៉ាយថែមទៀតផង។
នៅរដូវប្រាំងនេះ ភ្ញៀវទេសចរអាចទៅមើលសត្វស្លាប ប៉ុន្តែនៅពេលរដូវទឹកឡើង ទឹកទន្លេសាបមានភាពស្រស់ស្អាតមែនទែន ដែលមើលទៅមានពណ៌ខៀវស្រងាត់ ធម្មជាតិក៏ស្រស់បំព្រងថែមទៀត។
ខាងក្រោមនេះជាវីដេអូបទយកការណ៍របស់អង្គភាពព័ត៌មាន Fresh News៖