(ភ្នំពេញ)៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បានចូល រួមអបអរសាទរការបញ្ចប់ការសិក្សារបស់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង២,៥០០នាក់ ដោយផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ជាវីតាល់ពាក់មួកនិស្សិតបញ្ចប់ការសិក្សាយ៉ាងស្រស់ស្អាត ដល់និស្សិតក្នុងកម្មវិធីទទួលសញ្ញាបត្រថ្នាក់ជាតិ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។
និស្សិតដែលបានទៅចូលរួមកម្មវិធីទទួលសញ្ញាបត្រទាំងអស់ បានសម្តែងភាពភ្ញាក់ផ្អើល និងសប្បាយរីករាយជាខ្លាំង នៅពេលដែលទទួលបានវត្ថុអនុស្សាវរីយ៍ ដែលបានរៀបចំរួចជាស្រេច សម្រាប់ពួកគេនៅតាមកៅអីអង្គុយនីមួយៗ។
និស្សិតជាច្រើនបានបង្ហោះរូបភាពវីតាល់ ពាក់មួកនិស្សិតបញ្ចប់ការសិក្សានៅលើបណ្តាញសង្គម ដោយបានបញ្ចេញមតិវិជ្ជមានផ្សេងៗគ្នា ព្រមទាំងសារអរគុណ ដល់វីតាល់ដែលបានចែករំលែកក្តី ស្រឡាញ់ដល់ពួកគេ។
គួរជម្រាបថា ក្រុមហ៊ុន «វីតាល់» ដែលល្បីល្បាញលើការងារសង្គម យល់ច្បាស់ពីការខិតខំប្រឹងប្រែងរបស់និស្សិត មុននឹងឈានដល់ភាពជោគជ័យ នៃការបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រថ្នាក់ជាតិ ។ ដូច្នេះហើយទើប វីតាល់ បានចូលរួមជាមួយរដ្ឋាភិបាលអបអរសាទរដល់និស្សិត ដែលទទួលបានភាពជោគជ័យមួយនេះ ហើយ វីតាល់ ក៏នឹងបន្តកម្មវិធីនេះនៅតាមសាកលវិទ្យាល័យផ្សេងៗទៀត ដើម្បីជាការលើកទឹកចិត្តដល់និស្សិតខ្មែរ៕