(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ ថែទាំបច្ចេកទេសរថយន្តធុនធំ ដោយរឺដាស់ម៉ាស៊ីនរត់លើផ្លូវសាកអាគុយ និងពង្រឹងដៃចង្កូតជាមួយរថយន្តយ៉ាងច្រើនសម្បូរបែប ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើនប្រសិទ្ធភាពពេលចេញប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលកើតឡើង។

គេសង្កេតឃើញថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជានិច្ចជាកាលមិនទុកពេលវេលាចោលនោះឡើយ ពោលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែហ្វឹកហាត់គ្រប់ជំនាញទាំងអស់ ដើម្បីបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

សូមទស្សនាវីដេអូដែលមាននៅក្រោមនេះ៖