(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,០០១គ្រឿង រកឃើញល្មើសច្បាប់៧៣៩គ្រឿង (ម៉ូតូ៣៤%) អប់រំ២៤៦គ្រឿង និងផាកពិន័យ៤៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន២,៤៦៦គ្រឿង, អប់រំ១៤៦គ្រឿង និងផាកពិន័យ៤៩៦គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧១,៧៥៤គ្រឿង រកឃើញយានយន្តល្មើស១៥,៥៦១គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ៥,៣១៩គ្រឿង និងផាកពិន័យ១០,២៤២គ្រឿង៕