Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ចូនរបស់អឺរ៉ុប បើកការិយាល័យថ្មីនៅកម្ពុជា

23-04-2019 13:28

(ភ្នំពេញ)៖ ការិយាល័យថ្មីនៃការសេវាដឹកជញ្ចូន ដែលជាសាជីវកម្មថ្មីនៅក្នុងទីក្រុងភ្នំពេញ បានដាក់ឲ្យដំណើរជាផ្លូវការហើយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

ការិយាល័យនៃក្រុមហ៊ុន ឌីប៊ី សេនឃើរ (DB Schenker) នៅកម្ពុជានឹងបោះជំហានយ៉ាងរឹងមាំ នៅលើដែនដីនៃប្រទេសកម្ពុជា ដែលកំពុងតែមានការលូតលាស់ នូវតំរូវការខាងផ្នែកសេវាកម្មដឹកជញ្ចូនដ៏គួរឲ្យទុកចិត្ត និងកេរ្តិ៍ឈ្មោះល្បី ក្នុងសង្វាក់នៃការផ្គត់ផ្គង់។

នាយកប្រធាននៃតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ឌីប៊ី សេនឃើរ លោក Robert Reiter បានថ្លែងថា «ការបើសម្ពោធការិយាល័យថ្មី គឺជាការបង្ហាញការប្តេជ្ញាចិត្ត នៃក្រុមហ៊ុន ឌីប៊ី សេនឃើរ អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើការវិនិយោគ នៅលើទីផ្សារនៃប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ការិយាល័យថ្មីមួយនេះ នឹងជាឧបការណ៍ក្នុងការបង្កើនអាជីវកម្ម និងសម្រាប់ការបើកឱកាសក្នុងការសម្រួលការដឹកជញ្ចូនតាមផ្លូវ អាកាស ផ្លូវទឹក និងផ្លូវគោកផងដែរ»។

លោក Andy Lim នាយកប្រត្តិបត្តិប្រចាំប្រទេសវៀតណាម និងកម្ពុជា បានបញ្ចាក់ថា ទន្ទឹមនឹងការវិវត្តិទៅកាន់ភាពឌីជីថល និងស្វ័យប្រវត្តិកម្មរបស់អាជីវកម្មជាច្រើន នៅលើពិភពលោក ក្រុមហ៊ុន ឌីប៊ី សេនឃើរ ក៏កំពុងផ្លាស់ប្តូរពីការផ្តល់ និង ដឹកជញ្ចូនទំនិញតាមបែបបុរាណរបស់ខ្លូន។ លោកប្រកាសថា វត្តមានរបស់ ឌីប៊ី សេនឃើរនឹងដើរតួរនាទីក្នុងការដឹកនាំសេវាកម្មដឹកជញ្ចូន ទៅអនាគតទូទាំងប្រទេស។

សូមបញ្ជាក់ថា ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីត ឌីម៊ីសេនឃើរ បានបង្កើតដំបូងនៅកម្ពុជាក្នុងឆ្នាំ ២០០៧ តាមរយៈភាពជាដៃគូជាមួយភ្នាក់ងារក្នុងស្រុកមួយ។ ដើម្បីបង្កើនក្រុមហ៊ុន និងដើម្បីបំពេញនូវតម្រូវការនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើននេះ។ ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីតត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៤ ។ ការបង្កើត ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីត គឺជាការពង្រឹងបណ្តាញសកលលោក ហើយនឹងបន្ថែមទៅលើការប្តេជ្ញាចិត្តរបស់ ឌីប៊ី សេនឃើរ ក្នុងការអភិវឌ្ឍដឹកប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា៕