(បន្ទាយមានជ័យ)៖ ស្រុកក្រុងចំនួន ៤ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ បានបន្តរងគ្រោះដោយគ្រោះធម្មជាតិទៀតហើយ គឺខ្យល់កន្រ្តាក់លាយឡំភ្លៀងផ្គរន្ទះ និងរន្ទះបាញ់ បណ្តាលឲ្យបំផ្លាញផ្ទះសរុប ៨១ខ្នង សាលារៀន១ខ្នង ព្រមទាំងមនុស្ស២នាក់ស្លាប់ ២នាក់ទៀតរបួស និងគោ៥ក្បាលងាប់ទៀតផងនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្រុកក្រុងចំនួន៨ គឺស្រុកស្វាយចេក, ស្រុកភ្នំស្រុក, ស្រុកអូរជ្រៅ, ស្រុកមង្គលបូរី, ស្រុកព្រះនេត្រព្រះ, ស្រុកថ្មពួក, ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ក៏បានរងគ្រោះដោយសារខ្យល់កន្ត្រាក់លាយឡំ និងភ្លៀងផ្គររន្ទះនោះផងដែរ បណ្តាលឲ្យរន្ទះបាញ់សម្លាប់មនុស្ស ២នាក់ ខណៈជិះម៉ូតូមេឃកំពុងភ្លៀង និងមនុស្ស២នាក់ទៀត រងរបួសដោយផ្ទះរលំត្រូវក្នុងនោះមានផ្ទះ ២២១ខ្នង រងការខូចខាត, រោងម៉ាស៊ីនកិនស្រូវ២ខ្នង, ឃ្លាំង ១ខ្នង និងសាលាឆទាន១ខ្នងផងដែរ៕