Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រង្វាន់ពិត! រកឃើញម្ចាស់សំណាង១២នាក់ទៀតហើយ ឈ្នះសុទ្ធតែរង្វាន់ធំ៤០លានរៀល និងដំណើរកម្សាន្តទៅចក្រភពអង់គ្លេស ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា!

23-04-2019 12:38

(ភ្នំពេញ)៖ ប្រជាជនកម្ពុជាភាគច្រើន បានសែនផ្លែល្វាទទួលទេវតាឆ្នាំថ្មី ដើម្បីទទួលបាន សិរីមង្គលសម្រាប់ក្រុមគ្រួសារ ការងារ និង មុខជំនួញផ្សេងៗ ចុះអ្នកទាំង១២នាក់នេះ គាត់ដាក់សែនអ្វីដែរ បានជាពួកគាត់ មានសំណាងម្ល៉េះ ឈ្នះសុទ្ធតែរង្វាន់ធំ៤០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា ក្នុងកំឡុងពេលចូលឆ្នាំខ្មែរកន្លងទៅនេះ តោះសាកស្វែងយល់ពី ពួកគាត់មួយចំនួនបន្តិចមើល។

លោក ភន ភ័ក្រ ពីខេត្តកំពង់ស្ពឺ ប្រាប់ថា «ខ្ញុំក៏មិនដឹងដែរថា ដាក់សែនស្រាបៀរកម្ពុជា ឲ្យទេវតាលាយជាមួយផ្លែល្វា ខ្ញុំមានសំណាងចឹងនោះ តាមពិតខ្ញុំចង់ផឹកខ្លួនឯងដែរទេ»។ លោក ព្រឹម ព្រឿន ពីខេត្តកណ្តាល «អត់ដឹងដែរ តែស្រាបៀរកម្ពុជា ឆ្ងាញ់ហើយ ឃើញមានគេត្រូវរង្វាន់ច្រើន ចេះតែសែនសែនទៅ ដឹងអីឈ្នះមែន»

លោក ជិន ជឿន ពីភ្នំពេញ បានប្រាប់ថា «ខ្ញុំក៏មិនដឹងដែរ តែដោយសារចូលចិត្តផឹក ស្រាបៀរកម្ពុជា ហើយធ្លាប់ចូលមើលឃើញរោងចក្រធំស្អាត មានអនាម័យល្អ ប្រើឧបករណ៍សម្រាប់ផលិតស្រាបៀរ និង ភេសជ្ជៈផ្សេងៗសុទ្ធទំនើប និងស្តង់ដារ ដូច្នេះហើយ ក៏ទិញយកមកសែនទៅ»

លោក ហុក សួរ ពីច្បារអំពៅ ក៏បាននិយាយថា «ខ្ញុំអត់ដឹងទេ ព្រោះប្រពន្ធខ្ញុំអ្នកសែន ខ្ញុំអ្នកផឹក ក៏ស្រាប់ តែឃើញរង្វាន់ធំលើក្រវិលកំប៉ុងនេះតែម្តង»។ បងប្រុស ណាក ម៉ាប់ ពីបន្ទាយមានជ័យ «ខ្ញុំមិនដឹងដែរ ប្អូនប្រុសប្រាប់ថាគាត់ចង់ផឹកជុំគ្នា ពេលចូលឆ្នាំ ហើយផ្តាំឲ្យទិញកម្ពុជាមក ខ្ញុំក៏ទិញយកទៅសែនទៅ សម្រាប់ទេវតាផង និង ប្អូនប្រុសខ្លួនឯងផង»

លោក ហ៊ី ឈុនលាត ពីកំពង់ចាម «ខ្ញុំថាទិញមកសម្រាប់សែនទេវតាផង និង ទទួលភ្ញៀវធ្វើបុណ្យសង្ឃទាន ឲ្យឪពុកខ្ញុំដែលបានចែកឋានផង ហើយសំណាងក៏ស្រាប់តែគាស់ឃើញរង្វាន់ធំខ្លួនឯងទៀត

លោក លឿន ឌុល ពីខេត្តកំពង់ធំ ស្រុកស្ទូង «ខ្ញុំចូលចិត្តស្រាបៀរ កម្ពុជា ខ្លួនឯងទេ ហើយទិញមកសែនទៅ ព្រោះទេវតាសោយហើយ គឺដល់វេនខ្ញុំហើយ តែដឹងអី សំណល់ទេវតា សល់មកដោយទាំងរង្វាន់ធំទៀត ស្រែកហ៊ោពេញភូមិពេលឃើញគាស់ ឃើញ រង្វាន់៤០លានរៀល»

លោក ម៉ៃឃើល សុវណ្ណ ទទួលខុសត្រូវលើការងារបើករង្វាន់ប្រាប់ថា «វត្តមានអ្នកទាំង ១២នាក់ ទៅដល់រោងចក្រស្រាបៀរកម្ពុជា ដើម្បីបំពេញឯកសារទទួលរង្វាន់ ក៏ធ្វើឲ្យថ្នាក់ ដឹកនាំរបស់ក្រុមហ៊ុនភ្ញាក់ផ្អើលដែរ ព្រោះវាជាលើកទីមួយហើយ ដែលមានអ្នកមកបើករង្វាន់ធំ ៤០លានរៀល រហូតដល់ចំនួន១២នាក់ មកបើកក្នុងថ្ងៃតែមួយ ព្រោះកន្លងមកមានតែរង្វាន់ ៤លានរៀលទេ ដែលមានអ្នកមកបើកច្រើនលើសពីដប់នាក់»