Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២២ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៦៤៩គ្រឿង និងផាកពិន័យ៤៤៦គ្រឿង

22-04-2019 18:16

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,១៩០គ្រឿង រកឃើញល្មើសច្បាប់៦៤៩គ្រឿង(ម៉ូតូ៣១%) អប់រំ២០៣គ្រឿង និងផាកពិន័យ៤៤៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,១៨៣គ្រឿង, អប់រំ៩៣គ្រឿង និងផាកពិន័យ៣៥០គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៨,៥៦៤គ្រឿង រកឃើញយានយន្តល្មើស១៤,៣១២គ្រឿង(ម៉ូតូ៣៤%) ក្នុងនោះអប់រំ៥,១១៦គ្រឿង និងផាកពិន័យ៩,៧៩៦គ្រឿង៕