(ភ្នំពេញ)៖ ស្របពេលដែរខ្សែភាពយន្តដ៏ល្បីល្បាញរបស់ហូលីវូដ «Avengers» ត្រូវបានផ្សព្វផ្សាយយ៉ាងភ្លូកទឹកភ្លូកដីទាំងនៅកម្ពុជា និងនៅលើសកលលោករួចមក ស្រាប់តែ Page ផ្លូវការរបស់ OPPO ប្រចាំកម្ពុជា ក៏បានបញ្ចេញរូបភាពពីរសន្លឹក ចំនួនពីរថ្ងៃជាប់គ្នាតែម្តង ដែលមានអ្នកចូលរួម Like, Comment និង Shared យ៉ាងច្រើន។
ដោយរូបភាពដែលបានបញ្ចេញនៅលើកទី១ បានបង្ហាញពីជ្រុងផ្នែកខាងលើខាងមុខ នៃទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹង Screen Avengers និងរូបភាពលើកទី២ បានបង្ហាញផ្នែកខាងលើ ខាងក្រោយនៃទូរស័ព្ទវិញម្តង ដែលមាន Logo OPPO និងអក្សរ A ព័ទ្ធដោយរង្វង់តំណាងឱ្យប្រេន Avengers ដែលជាប្រភេទរឿងកំពុងពេញនិយម ខ្លាំងរបស់ហូលីវូដ ទាំងបច្ចេកវិទ្យា និងរូបភាពច្នៃប្រឌិតដ៏ត្រជាក់ភ្នែកមកជាមួយ ឡើងប្លែកតែម្តង។
អីឡូវយើងសាកនាំគ្នាសង្កេតមើលរូបភាពទាំងពីរនោះ ទាំងអស់គ្នាមើល ថាវាជាការពិតឬ! វាហាក់មានភាពស្រដៀងគ្នា ទៅនឹងទូរស័ព្ទ F11 Pro ដែលជាម៉ូឌែលចុងក្រោយ ដែលទើបតែដាក់លក់ចេញថ្មីៗនេះ ព្រោះថាវាមានកាមេរ៉ាបង្កប់ខ្លួន នៅចំកណ្តាលដូចគ្នា ហើយផ្នែកខាងក្រោយមានកាមេរ៉ាភ្លោះដូចគ្នា និង Flash LED ដូចគ្នា ប៉ុន្តែនៅពីលើ Flash LEDនោះ វាបែរជាមាន Logo Avengers ទៅវិញ ដែលចង់បង្ហាញពីប្រេន Avengers ហើយបើនិយាយពីការលាយពណ៌ និងការរចនាវិញ ពិតជាល្អឥតខ្ចោះតែម្ដង។
ចង់ដឹង ហេតុអ្វីបានជា Page OPPO បញ្ចេញរូបភាពបែបហ្នឹង! ឬមានទូរស័ព្ទ Avengers មែន! តែវាអាចមិនមែនជាការពិតដែរ តិចគេគ្រាន់តែ Design ចេញមក ដើម្បីបោកបញ្ឆោតយើងទេដឹង! ប៉ុន្តែបើមានមែននោះ ច្បាស់ជាមិនរួចពីកណ្តាប់ដៃគ្នាយើងទេ ព្រោះ Fan របស់ Avengers ច្រើនណាស់ ដែលកំពុងរងចាំ តែដល់ថ្ងៃទៅមើលកុនរឿង Avengers តែប៉ុណ្ណោះ បើបានមើលកុន Avengers ហើយបានកាន់ទូរស័ព្ទ Avengers ហ្នឹងទៀត គឺថាអស់ទាស់តែម្តង។
ប៉ុន្តែតាមរយៈព័ត៌មានបរទេសនានា បានឱ្យឃើញថា វាពិតជាមានព័ត៌មានបែកធ្លាយជារូបភាពស្រដៀងគ្នានេះដែរ ទំនងដូចជាម៉ូឌែលទូរស័ព្ទថ្មីរបស់ OPPO ដែលមានទំនាក់ទំនងជាមួយនឹងប្រេន Avengers។ ព័ត៌មានលម្អិត លោកអ្នកអាចចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈ Link https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX