(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងតាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញ ចំនួន ១៩រូប។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។
សម្រាប់ពិធីប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ ត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង៖