Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ គ.ជ.ប ណែនាំ ១០ចំណុច ដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ទទួលបានលទ្ធផលល្អ

22-04-2019 11:05

(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានណែនាំចំនួន ១០ចំណុច ដើម្បីរៀបចំការងារចំនួន ពីរនៅចំពោះមុខ គឺការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ឱ្យទទួលបានលទ្ធផលល្អ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។

ការណែនាំរបស់លោក ទេព នីថា បានធ្វើឡើងនៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ស្តីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

ដើម្បីបំពេញការងារទាំងពីរខាងលើនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ លោក ទេព នីថា បានធ្វើការណែនាំដល់មន្ត្រីថ្នាក់ក្រោមជាអាទិ៍៖

*ទី១៖ ត្រូវពង្រឹងសមត្ថភាពបណ្តុះបណ្តាលបន្តប្រកបដោយប្រសិទ្ធភាព
*ទី២៖ ត្រូវកំណត់ឱ្យបានច្បាស់អំពីតួនាទី របស់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប)
*ទី៣៖ ធ្វើការតាមដានការងារឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងការដោះស្រាយត្រឹមកម្រិតថ្នាក់រាជធានី
ខេត្ត ឬអាចបញ្ជូនបន្តមក គ.ជ.ប ដើម្បីចាត់វិធានការដោះស្រាយ
*ទី៤៖ ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់
*ទី៥៖ បទប្បញ្ញត្តិសំខាន់ៗពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដែលមានចែងក្នុងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌ
*ទី៦៖ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
*ទី៧៖ ការដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
*ទី៨៖ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការវេចខ្ចប់ និងការរក្សាទុកសម្ភារ
*ទី៩៖ ការត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត និងការកំណត់បែងចែកអាសនៈ
ដោយ គធ.ខប
*ទី១០៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងលទ្ធផលបណ្តោះអាសន្ននៅ គធ.ខប ជាដើម៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖