(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងប្រតិកម្មដោយចាត់ទុក ចំពោះសារស្ថានទូតអាមេរិកប្រចំាកម្ពុជា ដែលកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ថ្មីៗនេះ ដោយចោទប្រកាន់មកលើទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនគឺបានផ្ដល់តែលើប្រយោជន៍ចិននោះ គឺជាសារដែលមានចរិតនយោបាយបំបែកបំបាក់អាស៊ាន ដើម្បីកុំឲ្យចិនប្រើតែប៉ុណ្ណោះ។ ពីព្រោះអាមេរិកខ្លាចចិន បូកអាស៊ាន ដោយមិនខុសពីអាមេរិក បូកអ៊ឺរ៉ុប ដើម្បីត្រួតពិភពលោកនោះទេ។
បានន័យថា បើនិយាយពីបណ្ដាប្រទេសអាស៊ានទំាងអស់ គឺបានងាកទៅរកចិន ហើយបានប្រយោជន៍ទៅវិញទៅមកពីបណ្ដាប្រទេសទំាងនោះ។ ត្រង់ចំណុចនេះយើងសួរថា ចុះហេតុអ្វី ក៏អាមេរិកមិនទៅប្រដៅបណ្ដាប្រទេសអស់ទំាងនោះផង?
លោក រត្ន័ សណ្ដាប់ បន្ដថាម្យ៉ាងទៀត បើនិយាយពីសាវតារសារនយោបាយ ស្ថានទូតអាមេរិកដែល ចោទប្រកាន់មកលើខ្មែរថា បម្រើតែផលប្រយោជន៍ចិននោះ គឺពុំមែនជារឿងថ្មីនោះទេ គឺអាមេរិកធ្លាប់ចោទខ្មែរតំាងពីសម័យសង្គមរាស្រ្ដនិយមដែលដឹកនំាដោយ សម្ដេចឪព្រះបរមរតនកោដ្ឋមកម៉េ្លះ។
ដោយកាលសម័យនោះ អាមេរិក បានចោទសម្ដេចឪព្រះបរមរតនកោដ្ឋនៃយើងថា ព្រះអង្គ គឺជាជនផ្ដាច់ការបាន ដឹកនំាប្រទេសលម្អៀងទៅរបបកុម្មុយនីស្ដចិន បង្កឲ្យមានបញ្ហាពុករលួយ រំលោភសិទ្ធិមនុស្ស សព្វបែបយ៉ាងគឺមិនខុសពីសារនយោបាយស្ថានទូតអាមេរិក ដែលចោទមកលើសម្ដេចតេជោ ហ៊ុន សែន សព្វថ្ងៃនេះទេ។
ដោយផ្ដើមចេញពី ការចោទប្រកាន់របស់អាមេរិកយ៉ាងដូច្នោះហើយ ទើបមានខ្មែរមួយក្រុមដែលដឹកនំា ដោយលន់ នល់ នឹងទ្រង់ស៊ីសុវត្ថិ សិរីមតៈធ្វើរដ្ឋប្រហារទម្លាក់អង្គសម្ដេចឪនៃយើង នាឆ្នាំ១៩៧០នោះគឺ ដើរតាមមាគ៌ានយោបាយអាមេរិកនេះឯង។ ហើយដែលលទ្ធផលចុងក្រោយ បានត្រឹមតែប្រែក្លាយមាតុភូមិដ៏ស្រស់បវរនៃយើង ឲ្យធ្លាក់ទៅក្នុងភ្លក់ភ្លើងសង្រ្គាមតែប៉ុណ្ណោះ ។
បានសេចក្ដីថា បើនិយាយពីខ្មែរយើងនាឆ្នាំ១៩៧០ គឺធា្លប់បានអនុវត្ដគំាពារ នយោបាយអាមេរិកនិយម ១០០ភាគរយ ហើយដែលអាមេរិកគ្មានជួយអ្វីដល់ខ្មែរ ក្រៅពីការទម្លាក់គ្រាប់បែក ធ្វើឲ្យខ្មែរត្រូវទទួលរងទុក្ខវេទនា សព្វបែបយ៉ាងនោះទេ។ បើហេតុនេះសូមបងប្អូនខ្មែរ ត្រូវចងចំាអំពីរឿងរ៉ាវប្រវត្ដិសាស្រ្ដទំាងនេះ ហើយអាមេរិកខ្លួនឯងក៏ត្រូវចងចំាអំពី កំហុសរបស់ខ្លួនមកលើ ប្រជាជនកម្ពុជាផងដែរ។
បើដូច្នេះនេះចំពោះ សារនយោបាយស្ថានទូតអាមេរិក ដែលចោទខ្មែរថាងាកទៅរកចិន ហើយបម្រើផលប្រយោជន៍ចិនយ៉ាងច្រើននោះ ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បញ្ជាក់ជាថ្មីជាមួយនឹងសំណើចថា ចំពោះសារនយោបាយស្ថានទូតអាមេរិកទំាងនេះ គឺមិនខុសពីខ្មែរយើងដែលតែងនិយាយ រិះគន់មនុស្សខិលខូចខ្លះ ចូលចិត្ដយកត្រូវខ្លួនឯងថា យកម្រាមដៃចង្អុលទម្លាក់កំហុសទៅគេមួយ តែភ្លេចត្រូវទ្បងមកខ្លួនឯងវិញ នូវកំហុសរាប់មិនអស់នោះទេ។
បើហេតុនេះបើនិយាយពីអ្នកការទូតគឺ ពុំអាចមកបញ្ចេញយោបល់ ឬមកណែនំា ឬបង្គាប់បញ្ជាមកលើកម្ពុជាជាម្ចាស់ផ្ទះ ដែលរដ្ឋអធិបតេយ្យបានទេ។ ពីព្រោះកម្ពុជាបច្ចុប្បន្ន គឺពុំមែនជារដ្ឋរណបរបស់អាមេរិកឬក៏ជារដ្ឋរណបរបស់បរទេសណាមួយទ្បើយ៕