(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៤០១គ្រឿង រកឃើញល្មើសច្បាប់៦៩២គ្រឿង (ម៉ូតូ៧៤%) អប់រំ១៧៥គ្រឿង និងផាកពិន័យ៥១៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,៧៦៥គ្រឿង, អប់រំ១៣៩គ្រឿង និងផាកពិន័យ៤២៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៥,៣៧៤គ្រឿង រកឃើញយានយន្តល្មើស១៤,២៦៣គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ៤,៩១៣គ្រឿង និងផាកពិន័យ៩,៣៥០គ្រឿង៕