(កណ្តាល)៖ អគារសិក្សារបស់អនុវិទ្យាល័យ ហ៊ុន សែន ប្រាសាទ ក្នុងខេត្តកណ្តាល តម្លៃ ១១៥,០០០ដុល្លារអាមេរិក ដែលជាអំណោយឧបត្ថម្ភរបស់អង្គការមូលនិធិព្រីនស៍ រៀល អ៉ីស្ទេត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នាថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩នេះ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ឈាវ គួរស៉ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប និងប្រធានអង្គការមូលនិធិព្រីនស៍ រៀល អ៉ីស្ទេត រួមជាមួយនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានេះ។
ប្រជាពលរដ្ឋក្នុងតំបន់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះក្រុមការងារអង្គការមូលនិធិព្រីនស៍ រៀល អ៉ីស្ទេត។ លោក ឈាវ គួរស៉ីញ បានឡើងថ្លែងសុន្ទរកថា និងបានបញ្ជាក់ថា ការអប់រំជាមូលដ្ឋានគ្រឹះនៃភាពចម្រុងចម្រើនរបស់ប្រជាសាស្ត្រនីមួយៗ។
លោកបន្តថា «ចាប់តាំងពីការបង្កើតឡើងនៃអង្គការមូលនិធីសប្បុរសធម៌ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប យើងតែងតែយកចិត្តទុកលើការអភិវឌ្ឍន៍កិច្ចការអប់រំ និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នយើងបានបរិច្ចាកក្នុងទឹកប្រាក់សរុប ២លានដុល្លារអាមេរិក សម្រាប់ជាអំណោយការសាងសង់អគារសិក្សា អគារស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ និងសាលប្រជុំក្នុងតំបន់នានា ក្នុងប្រទេសកម្ពុជា។ ការសាងសង់អគារសិក្សាថ្មីនេះ នឹងជួយកែសម្រួលបរិស្ថានសិក្សារបស់អនុវិទ្យាល័យ ហ៊ុន សែន ប្រាសាទ»។
ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប សង្ឃឹមថា ក្រោមការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់គ្នា អនុវិទ្យាល័យហ៊ុនសែន ប្រាសាទ នឹងរីកចម្រើនឥតឈប់ឈរ។ សិស្សានុសិស្សទាំងអស់ នឹងខិតខំប្រឹងប្រែងសម្រេចសុបិន្តរបស់ខ្លួន និងក្លាយខ្លួនជាសសរទ្រូងរបស់ប្រទេសជាតិផងដែរ។
ក្រោមសំឡេងទះដៃយ៉ាងគគ្រឹកគ្រេង ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងលើកសរសើរយ៉ាងខ្ពស់ដល់អង្គការមូលនិធិព្រីនស៍ រៀល អ៉ីស្ទេត ចំពោះការបរិច្ចាគដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍកិច្ចការសប្បុរសនៅកម្ពុជា ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍ កិច្ចការសប្បុរសនៅកម្ពុជាផងដែរ។ លោកក៏សង្ឃឹមផងដែរថា នឹងមានសហគ្រាសកាន់តែច្រើនឡើង អាចចូលរួមចំណែកក្នុងកិច្ចការសប្បុរស ដើម្បីផ្តល់ក្តីស្រឡាញ់រួមគ្នា។
សូមបញ្ជាក់ថា អគារសិក្សាចាស់នៃអនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ មានភាពចាស់ទ្រុឌទ្រោម និងមិនអាចប្រើប្រាស់បាន។ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៉ីស្ទេត បានផ្តល់អំណោយជាថវិកាសរុបចំនួន ១១៥,០០០ដុល្លារអាមេរិក សម្រាប់ការកសាងអគារសិក្សាថ្មីទាំងស្រុងមួយ ដែលស្មើនឹងបន្ទប់សិក្សាចំនួន៦ បន្ទប់ទឹកចំនួន៣ ព្រមទាំងសម្ភារសិក្សាផ្សេងៗទៀតដូចជា តុកៅអីសម្រាប់សិក្សាជាដើម។ បន្ទាប់ពីបញ្ចប់ការសាងសង់រួច អគារសិក្សាថ្មីនៃអនុវិទ្យាល័យ ហ៊ុនសែន ប្រាសាទ នឹងទទួលបានការកែលម្អយ៉ាងច្រើនលើសម្ភារ បរិក្ខារសិក្សារ ក៏ដូចជាលើកកម្ពស់លក្ខខណ្ឌសិក្សាផងដែរ ដែលផ្តល់ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនូវទីធ្លាសិក្សាប្រកបដោយបរិយាកាសរីករាយ និងផ្តល់ជាវេទិកាថ្មីមួយសម្រាប់ការអភិវឌ្ឍខ្លួនរបស់វិទ្យាល័យ ហ៊ុនសែន ប្រាសាទ។
ចាប់តាំងពីការបង្កើតឡើង ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប តែងតែប្រកាន់ខ្ជាប់នូវស្មារតីសហគ្រាស «បេសកកម្ម ទំនួលខុសត្រូវ ការគោរព ក្តីស្រឡាញ់ និងការច្នៃប្រឌិត» និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសប្បុរស ឧបត្ថម្ភដល់ការសិក្សា និងការកាត់បន្ថយភាពក្រីក្រ។ អង្គការមូលនិធិសប្បុរធម៌ព្រីនស៍ រៀល អ៉ីស្ទេត បានចូលរួមគាំទ្រក្នុងការងារសប្បុរសធម៌ ការកសាងសាលារៀនចិន ប៊ិនសៀង សាលាគាក ឃួន សាលារៀនពួយអេង និងសាលារៀនផ្សេងៗទៀតជាច្រើន។ នាពេលអនាគត អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៉ីស្ទេត នឹងរួមដៃគ្នាជាមួយសង្គមគ្រប់ជាន់ថ្នាក់ ក្នុងការខិតខំប្រឹងប្រែង និងចូលរួមក្នុងការអភិវឌ្ឍការងារសប្បុរសធម៌នៅកម្ពុជា ដើម្បីផ្តល់ក្តីស្រឡាញ់ ព្រមទាំងរួមគ្នាកសាងជីវិតឲ្យកាន់តែប្រសើរឡើងថែមទៀត៕