Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុគ្គលិកខណ្ឌ៧មករាម្នាក់ ឈ្នះរង្វាន់៤០លានរៀលមកផ្ទះវិញ ដោយមិនដឹងខ្លួន តាមរយៈក្រវិលកំប៉ុងស្រាបៀរកម្ពុជា!

21-04-2019 14:10

(ភ្នំពេញ)៖ សំណាងអាចកើតឡើងគ្រប់ពេលវេលាទាំងអស់ ឱ្យតែយើងប្រកាន់ខ្ជាប់នូវ ទង្វើរល្អជាមួយអ្នកជុំវិញខ្លួន ហើយនេះក៏អាចជាហេតុផលមួយដែលលោក ហែម ស៊ីណា ឈ្នះបានរង្វាន់ ៤០លានរៀល ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា បន្ទាប់ពីទៅទទួលយកឪពុក មកពីលេងស្រុក ក្រោយពេលសែនឆេងម៉េង និង ចូលឆ្នាំខ្មែររួច។

លោក ស៊ីណា ដែលជាបុគ្គលិកបំរើការនៅខណ្ឌ៧មករា បានមកបើករង្វាន់នៅ រោងចក្រស្រាបៀរកម្ពុជា ប្រាប់ទាំងទឹកមុខញញឹម សប្បាយរីករាយថា “ខ្ញុំក៏មិនដឹងដែរថា នៅក្នុងកំប៉ុង ស្រាបៀរកម្ពុជា ដែលខ្ញុំទិញពីអ្នកលក់ នៅតាមផ្លូវម្តុំគីឡូលេខ៩ ប្រមាណ ៦កំប៉ុងនោះ វាមានរង្វាន់ធំ ៤០លានរៀលនៅក្នុងកំប៉ុង ទាំងនោះទេ ខ្ញុំគ្រាន់តែចង់ទិញ ស្រាបៀរកម្ពុជា មកពិសាក្នុងឱកាសជួបជុំប៉ាខ្ញុំ និងបងប្អូន ក្រោយពេលគាត់ត្រឡប់ពី ស្រុកវិញតែប៉ុណ្ណោះ តែអ្នកណាទៅអីថា ពេលមកដល់ផ្ទះចាប់ ផ្តើមញាំបាយ គាស់មួយ កំប៉ុងមក ស្រាប់តែឃើញលេខ ៤០លានរៀល លើក្រវិលកំប៉ុង ខ្ញុំឡើងចង់ភាំង ភ័យអរៗ ហើយបង្ហាញទៅបងប្អូន គេគ្នាហ៊រសប្បាយផ្តោយ! ហើយទិញ ២កេស ថែមទៀតជប់លៀងឈ្នះរង្វាន់ហ្នឹងតែម្តង”។

លោកបន្ថែមទៀតថា ជារឿយៗ ស្រាបៀរកម្ពុជា គាត់តែងតែជាជម្រើសស្រាបៀរទី១ សម្រាប់ការជួបជុំជាមួយមិត្តភក្តិបងប្អូន រាល់ពេលមានកម្មវិធីសប្បាយរីករាយផ្សេងៗ ដោយសារតែរសជាតិដ៏ឆ្ងាញ់របស់វា និងក្រោយពេលទស្សនារោងចក្រស្រាបៀរកម្ពុជា រួចមក ធ្វើឱ្យគាត់កាន់តែមានទំនុកចិត្ត និងជឿជាក់ទៅលើគុណភាព និងអនាម័យនៃ ការផលិតស្រាបៀរនេះកាន់តែខ្លាំងឡើង។

ហើយមុនបញ្ចប់ លោកក៏ប្រាប់ផងដែរថា ប្រាក់រង្វាន់ដែលបានមកនេះ បងប្រុសនឹងផ្តល់ទៅ ឱ្យម្តាយជាទីស្រឡាញ់សម្រាប់ ទិញម៉ាស៊ីនបោកគក់បន្ថែម ដើម្បីពង្រីកមុខរបរនេះថែម ទៀត”។

ពិសាដោយការទទួលខុសត្រូវ!