(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បាននាំយកថវិកា និងភេសជ្ជៈរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនកម្លាំង ប្រជាការពារខណ្ឌ ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ កន្លងមកនេះ។
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លោក សុខ ពេញវុធ អភិបាល បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលបានបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃប្រកបដោយជោគជ័យ។
ក្នុងនោះផងដែរ ដើម្បីជាកាលើកទឹកចិត្តដល់កម្លាំង លោក ឃួង ស្រេង ក៏បានឧបត្ថម្ភក្នុងមួយគោលដៅ នូវថវិកាចំនួន ១០០,០០០រៀល និងឧបត្ថម្ភជាស្រាបៀចំនួន ៥កេស និងទឹកក្រូច ចំនួន ២កេស និងបានផ្គត់ផ្គង់ភេសជ្ជៈក្នុងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយះពេល ៣ថ្ងៃផងដែរ។
ក្នុងនោះ អភិបាលក៏បានឧបត្ថម្ភ លើកទឹកចិត្តបន្ថែមដល់បងប្អូនកម្លាំងប្រជាការពារខណ្ឌ ដែលបំរើការងារក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ដោយក្នុង ១ថ្ងៃ ទទួលបានថវិកាចំនួន ២០,០០០រៀល សរុប ៣ថ្ងៃ ស្មើរនឹង ៦០,០០០រៀល/ម្នាក់ សរុបថវិកាលោកអភិបាល ចំនួន ៤,៥០០,០០០រៀល៕