(ព្រះសីហនុ)៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បានបោះឆ្នោតជ្រើសរើសសមាជិក និងប្រធានថ្មី សម្រាប់អាណត្តិទី២ លើកទី២។
ការបោះឆ្នោតនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមអាជីវករជាង ៤រយនាក់។
ចំពោះលទ្ធផលបោះឆ្នោតជ្រើសរើសសមាជិកថ្មីចំនួន ៧នាក់ និងប្រធានអនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុថ្មី នឹងរាប់សន្លឹកឆ្នោតប្រកាសនៅម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ដែរថា អតីតប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ មានឈ្មោះ លោកឧកញ៉ា ឡាវ កាង៕