(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ដល់សម្លៀកបំពាក់ និងស្បែកជើងឯកសណ្ឋាន ដល់កងអន្ដរាគមន៍ពិសេស ចំនួន១២៣រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំក្រុមជាង ដើម្បីធ្វើការវាស់ និងរៀបចំកាត់សម្លៀកបំពាក់ជូនដល់កងកម្លាំង ក្រោយទទួលបានការឧបត្ថម្ភពីអគ្គស្នងការនគរបាលជាតិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែង អំណរអរគុណ យ៉ាងជ្រាវជ្រៅបំផុត ចំពោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលជានិច្ច កាលតែងតែយកចិត្តទុកដល់កង កម្លាំងក្រោមឱវាទ ហើយនៅថ្ងៃនេះលោកបានទទួល និងការផ្ដល់សម្លៀកបំពាក់ និងស្បែងជើងដល់កងអន្តរាគមន៌ពិសេស ចំនួន (១២៣នាក់) ក្នុងម្នាក់ៗ ទទួលខោអាវបាន ២កំផ្លេ និងស្បែកជើង ក វែងម្នាក់ ១គូរ។
ក្នុងនាម គណៈស្នងការនគរបាលខេត្ត និងសហការីក្រោមឱវាទទាំងអស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សូមជូនពរដល់នាយឧត្តមសេនីយ៍ នេត សាវឿន និងភរិយា ព្រមទាំងបុត្រី សូមប្រកប តែសេចក្ដី សុខភាពល្អមាំមួន អាយុយឺនយូរ ជានិច្ច៕