(កំពង់ស្ពឺ)៖ បន្ទាប់ពីខ្យល់កន្ត្រាក់បានវាយប្រហារស្រុកចំនួន២ នៃខេត្តកំពង់ស្ពឺរួចមក ធ្វើឲ្យខូចខាតផ្ទះប្រមាណជិត ២០ខ្នង នៅព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ខ្យល់កន្ទ្រាក់បានបន្តវាយប្រហាទៀត នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន៧ខ្នង ក្នុងនោះខូចខាតធ្ងន់ចំនួន ៣ខ្នង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែល Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២១ ខែមេសានេះ បានឱ្យដឹងថា ផ្ទះដែលត្រូវបានរងការវាយប្រហារពីខ្យល់កន្ត្រាក់រួមមាន៖
១៖ ឈ្មោះ ភៀង សន ភេទប្រុស អាយុ៤១ឆ្នាំ ប៉ើងដំបូលទាំងអស់
២៖ ឈ្មោះ ពុត វ៉ុន ភេទប្រុស អាយុ៦៥ឆ្នាំ រលំទាំងមូល
៣៖ ឈ្មោះ ចាន់ ស៊ីថន ភេទប្រុស អាយុ៥៥ឆ្នាំ ប៉ើងដំបូលទាំងអស់
៤៖ ឈ្មោះ ជីម គា ភេទស្រី អាយុ៣៧ឆ្នាំ ប៉ើងដំបូលមួយចំហៀង
៥៖ ឈ្មោះ នៅ គុណ ភេទស្រី អាយុ៦៥ឆ្នាំ ប៉ើងដំបូលមួយចំហៀង
៦៖ ឈ្មោះ ព្រហស្បតិ៍ ស្រីតូច ភេទស្រី អាយុ២៥ឆ្នាំ ប៉ើងដំបូលមួយចំហៀង
៧៖ ឈ្មោះ ហង់ ហាត់ណា ភេទប្រុស អាយុ៤៥ឆ្នាំ ប៉ើងដំបូលមួយចំហៀង។
សូមបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់ក្នុងខេត្តកំពង់ស្ពឺ រយៈពីរថ្ងៃកន្លងមកនេះ មានផ្ទះជិត៣០ខ្នង ទទួលរងការខូចខាត និងដួលរំលំ ក្នុងនោះប៉ាណូពាណិជ្ជកម្មតាមងដងផ្លូវ ក៏ត្រូវបានដួលរលំជាច្រើនកន្លែងផងដែរ។
អាជ្ញាធរបានចុះភ្លាមៗដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីជួយសង្ក្រោះបឋមរាល់ការខ្វះខាតចាំបាច់មួយចំនួន ជាគ្រឿងឧបភោគបរិភោគចំពោះគ្រួសាររងគ្រោះផងដែរ៕